ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្តស៊េរី Pagani Huayra Roadster របស់​អ៊ីតាលី នឹង​ត្រៀម​ចេញ​លក់​នៅឆ្នាំ 2016

រថយន្តស៊េរី Pagani Huayra Roadster របស់​អ៊ីតាលី នឹង​ត្រៀម​ចេញ​លក់​នៅឆ្នាំ 2016

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Pagani គឺជាក្រុមហ៊ុនផលិតរថយន្តមួយនៅប្រទេសអ៊ីតាលី​ដែល​កន្លង​មក​នេះ​បាន​បញ្ចេញ​ លក់​នូវ​ស៊េរី​រថយន្ត​ជា​ច្រើន​ទៅ​កាន់​ទីផ្សារ ហើយ​សម្រាប់​ឆ្នាំ 2016 ខាង​មុខ​នេះ ក្រុមហ៊ុន​ក៏​បាន​ត្រៀម​ខ្លួន​ដែរ ដើម្បី​នាំ​យក​រថយន្ត​ស៊េរី​ទំនើប​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​គឺ Pagani Huayra Roadster ដោយ​មាន​ចំនួន​ផលិត​ច្បាស់លាស់។

cover

រថយន្តស៊េរី Pagani Huayra Roadster កំពុងតែត្រូវបាន​ស្ថិត​ក្នុង​សង្វាក់​ផលិតកម្ម ដោយ​ក្រុមហ៊ុន​មាន​បំណង​ផលិត​ត្រឹម​តែ 100 គ្រឿង​តែ​ប៉ុណ្ណោះ ហើយ​ខណៈ​ពេល​នេះ Pagani ផលិត​បាន​ចំនួន 71 គ្រឿង​ហើយ នៅ​សល់​តែ 29 គ្រឿង​ទៀត​ទេ ទើប​ការ​បញ្ចេញ​លក់​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ 2016 តែ​ម្តង​ទៅ ហើយ ចំពោះ​ចំនួន 29 គ្រឿង​ទៀត​នេះ Pagani រំពឹង​ទុក​ថា នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ នឹង​ផលិត​ចប់​សព្វ​គ្រប់​ជា​មិនខាន។

1

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏កំពុងតែបង្កើតនូវរោងចក្រថ្មី ដែលជា​កន្លែង​សម្រាប់​ផលិត​រថយន្ត​ស៊េរី Roadster ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​រោងចក្រ​ថ្មី​បាន​បង្កើត​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​ក៏​មិន​ផលិត​នូវ​រថយន្ត​ស៊េរី​នេះ​អោយ​លើស​ពី 45 គ្រឿង​ទៀត​នោះ​ទេ បើ​ទោះ​បី​ជា​ទីផ្សារ​រថយន្ត​ស៊េរី​នេះ​ងើប​ឡើង​ក៏ដោយ។

2

ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងទទួលបានព័ត៌មានអំពីរថយន្ត Pagani Huayra Roadster ជា​មិន​ខាន ដោយ​មាន​បង្ហាញ​ទាំង​រូបភាព និង លក្ខណៈ​ពិសេស​របស់​វា។ ព័ត៌មាន​ច្បាស់​ការ​យ៉ាង​ណា​នោះ នឹង​មាន​បង្ហាញ​ក្នុង​ព្រឹត្តិ​ការណ៍ Geneva Motor Show នៅ​ឆ្នាំ 2016។

3

  • ដោយ: Vannoch
  • 4:36 PM, 11 March
  • ប្រភព: autoblog
  • Tag: យានយន្ត