ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ទីបំផុត Apple បញ្ចេញ iPad ស៊េរី​ថ្មី​ហើយ ដែល​មាន​ដល់​ពីរ​ម៉ូឌែល​ឯណោះ

ទីបំផុត Apple បញ្ចេញ iPad ស៊េរី​ថ្មី​ហើយ ដែល​មាន​ដល់​ពីរ​ម៉ូឌែល​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចការរំពឹងទុកអញ្ជឹង ពោល Apple ពិតជា នឹងធ្វើការ ដាក់​បង្ហាញ iPad ជំនាន់​ថ្មី​នៅ​ថ្ងៃនេះ​មែន ហើយ​វា​មាន​ដល់​ទៅ​ពីរម៉ូឌែល​ឯណោះ គឺមួយ​មាន​អេក្រង់ទំហំ 10.5 អ៊ីង និងមួយទៀតគឺ 12.9 អ៊ីង។ មើល​តែ​មួយ​ភ្លែត អ្នកអាចនឹងមិនឃើញមាន ភាពខុសគ្នាច្រើន បើប្រៀបធៀបជាមួយនឹង iPad ជំនាន់ថ្មីនោះទេ តែ​តាមពិត iPad ជំនាន់ថ្មីនេះ​ត្រូវាបានដុសខាត់ អោយមានគែមខ្លីជាងមុន អេក្រង់វិញគឺប្រើបច្ចេកវិទ្យា​ថ្មី​បំផុត មិនទាន់អ្នកមានដូច ហើយកម្លាំងម៉ាស៊ីនរបស់វា ក៏ស្ថិតនៅលំដាប់កំពូលផងដែរ។

cover

Final 1000x150 copy

Apple អះអាងថា អេក្រង់របស់ iPad ទាំងពីរម៉ូឌែលនេះ គឺប្រើបច្ចេកវិទ្យាចុងក្រោយ បំផុតនៅលើលោក​នេះ ដែលគ្មានថេប្លេតណា អាចប្រើប្រាស់បានឡើយ។ ជាការពិតណាស់ វានៅតែជាអេក្រង់ IPS LCD ដដែល តែវាអាចបង្ហាញពណ៌ បានដិតខ្លាំង ជាមួយកម្រិត Brightness 600 nit ហើយក៏ Support ជាមួយ HDR ផងដែរ។ លើសពីនេះទៀត អេក្រង់របស់ ថេប្លេតនេះក៏អាចបង្ហាញ រូបភាពបានដល់កម្រិត 120Hz ឯណោះ ដែលកម្រិត motion នេះពិតជាខ្ពស់ខ្លាំងមែនទែន មានតែប្រើនៅលើ កុំព្យូទ័រ Gaming ខ្ពស់ៗឯណោះ។

ចំពោះកម្លាំងម៉ាស៊ីនរបស់វាវិញ ក៏ស្ថិតនៅលើលំដាប់កំពូល ផង​ដែរ ដោយវាប្រើប្រាស់ បន្ទះឈីប A10x ដែលមានស៊ីភីយូ 6 គ្រាប់ ដោយបីគ្រាប់អាចដំណើរការបានខ្លាំង បីទៀតទាប ហើយវាចែកគ្នាធ្វើការ ទៅ​តាម​តម្រូវការប្រើប្រាស់។ ស៊ីភីយូអាចដំណើរការល្អជាងជំនាន់មុន បាន 30% ចំណែកក្រាហ្វិកវិញ បាន​ល្អ​ជាងមុន 40%។ វាក៏មានមុខងារ Fast charging ផងដែរ ដែលនេះគឺជាមុខងារ ដ៏ចាំបាច់មួយ អ្នក​ប្រើប្រាស់ឧបករណ៍ iPad បានរង់ចាំជាយូរណាស់មកហើយ។

gsmarena_007

Apple បានបំពាក់កាមេរ៉ារបស់ iPhone 7 នៅលើ iPad នេះដែលវា មានទំហំ 12 មេហ្គាភិចស៊ែល អាច​ថត​រូបភាពបានលឿន ជាមួយ Aperture F/1.8 និងអាចថតវីដេអូបានដល់ទំហំ 4k ផងដែរ ដែលនេះ​អាច​អោយ​យើង​ ប្រើវាជំនួសកាមេរ៉ាបាន។

សូមក្រើនរំលឹកឡើងវិញផងដែរថា Apple ដាក់បង្ហាញ iPad ចំនួនពីរម៉ូឌែល នៅថ្ងៃនេះ គឺ iPad Pro ដែលមានអេក្រង់ទំហំ 10.5 អ៊ីង និង 12.9 អ៊ីង ដែលពួកវាមានកម្លាំងម៉ាស៊ីន ដូចគ្នា មិនលើស ខ្វះ​គ្នា​ឡើយ ពោលខុសតែទំហំអេក្រង់ប៉ុណ្ណោះ។ ចំពោះម៉ូឌែល 10.5 អ៊ីងនឹងមានដាក់លក់ ក្នុងតម្លៃ 649$ ហើយ 12.9 វិញគឺ 799$ ហើយបើចង់ដាក់ស៊ីមបាន គឺយើងត្រូវថែមលុយ 130$ ទៀត។

ព្រមគ្នានេះដែរ Apple ក៏បានដាក់បង្ហាញ Accessories ដើម្បីប្រើជាមួយ ថេប្លេតនេះ ជាច្រើនទៀត​ផង​ដែរ ដូចជា Adapter តពីរន្ធ USB C, SD Card និង USB កាមេរ៉ាជាដើម។ Apple ក៏នឹងដាក់លក់ ក្តារចុច ប៊ិច និងទ្រនាប់ស្បែកផងដែរ ហើយវានឹងមានលក់ ក្នុងពេលឆាប់ៗនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 9:29 AM, 06 June
  • ប្រភព: Apple
  • Tag: ថេបប្លេត