ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ទី​បំផុត watchOS 4 ប្រកាស​ចេញ​ហើយ! ធ្វើ​ឲ្យ Apple Watch របស់​អ្នក​កាន់​តែ​វៃ​ឆ្លាត​ជាង​មុន

ទី​បំផុត watchOS 4 ប្រកាស​ចេញ​ហើយ! ធ្វើ​ឲ្យ Apple Watch របស់​អ្នក​កាន់​តែ​វៃ​ឆ្លាត​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 ក្រុមហ៊ុន Apple បាននាំយកនូវសមិទ្ធផលថ្មី មកប្រកាស ជាច្រើន ដោយក្នុងនោះ រួមមាន watchOS ផងដែរ ដែលត្រូវបាន បង្កើនជំនាន់ ដល់ជំនាន់ 4 ហើយ ដែល Apple បានខិតខំផលិត និងបង្កើត នូវអ្វីដែលថ្មី ធ្វើឲ្យវាកាន់តែ មានភាពវៃឆ្លាត សម្រាប់ម្ចាស់ Apple Watch ទាំងអស់ មិនថា ជំនាន់ទី 1 ឬជំនាន់ទី 2 នោះទេ។

1

Final 1000x150 copy

នៅក្នុង watchOS 4 ថ្មីនេះ Apple បានធ្វើការបន្ថែមនូវ Watch Face ថ្មីៗចំនួន 3 ធ្វើឲ្យការ ប្រើប្រាស់កាន់តែប្លែក និងមាន ភាពទាក់ទាញ ពិសេសគឺ Siri Watch Face នៅលើ Apple Watch កាន់តែមានភាពវៃ ឆ្លាតជាងមុន ដោយ Siri អាចប្រាប់យើង ឲ្យដឹងអំពី ពេលវេលា ការណាត់ជួប ពេលទទួល ទានអាហារ ក៏ដូចជាកម្មវិធី ពិសេសៗ ជាច្រើនផ្សេងទៀត និយាយឲ្យ ខ្លីទៅ Siri ដឹងនូវអ្វី ដែលអ្នកនឹងត្រៀម ធ្វើក្នុង មួយថ្ងៃ ពិតជាជួយច្រើន សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ របស់យើង ពិតមែន។​ ជាងនេះទៅ ទៀត watchOS 4 ក៏ផ្ដោតសំខាន់ ទៅលើសុខភាព ផងដែរ ដោយ Apple ចង់ឲ្យអតិថិជន ខ្លួនមាន សុខភាពល្អ ដោយបង្កើនសមត្ថភាព របស់កម្មវិធី Activity និង Workout ជាដើម ដែលអនុញ្ញាតឲ្យ យើងភ្ជាប់ Apple Watch ទៅកាន់ម៉ាស៊ីន ហាត់ប្រាណល្បីៗ ជាច្រើនលើ ពិភពលោក ដោយម៉ាស៊ីនទាំងពីរ នឹងធ្វើការ ផ្ទេរទិន្នន័យទៅវិញ ទៅមកដូចជា វាស់ចង្វាក់បេះដូង តាមសេនស័រ នៅលើនាឡិកា និងកត់ត្រា ពត៌មានជាច្រើន ផ្សេងទៀត នៅលើម៉ាស៊ីន ហាត់ប្រាណ ជាដើម។

2cover

លោក Tim Cook អគ្គនាយក Apple បាននិយាយថា watchOS 4 គឺជាកំណែ Update ដ៏ធំសម្រាប់ Apple Watch ហើយអ្នកប្រើប្រាស់ ទាំងអស់នឹង កាន់តែពេញចិត្ត ទៅនឹងមុខងារ ជាច្រើន ដែលធ្វើឲ្យជីវិត របស់យើងរស់ នៅកាន់តែមានភាព ងាយស្រួល ពិសេសអ្នក ភ្លេចភ្លាំងច្រើន ព្រោះនាឡិកា ដឹងចិត្តរបស់អ្នក ក៏ដូចជាដឹង អំពីអ្វីដែល អ្នកចូលចិត្ត ឬចង់ធ្វើ ផងដែរ។ យ៉ាងណាក៏ដោយ Apple មិនបាន បញ្ជាក់ប្រាប់ថា watchOS 4 នឹងអាចជួយ ពន្លឿនល្បឿន របស់ម៉ាស៊ីន និងធ្វើឲ្យថ្មប្រើ យូរជាងមុន នោះ តែ Apple ធ្វើឲ្យការស្ដាប់ តន្ត្រីកាន់តែមាន ភាពងាយស្រួល ពិសេសអ្នក ចូលចិត្ត ស្ដាប់តន្ត្រីដោយ ភ្ជាប់ Apple Watch ជាមួយនឹងកាស គ្មានខ្សែ AirPods ជាដើម។

3

watchOS 4 នឹងមកដល់ ហើយបើកឲ្យយើងធ្វើការ Update នាចុងឆ្នាំនេះហើយ ហើយ Cambo Report នឹងធ្វើការ Update ពត៌មានថ្មីៗ ជុំវិញកំណែ Update ថ្មីនេះ មកដល់ នៅពេល Apple បើកឲ្យ Update ទូទាំង ពិភពលោក។ ដូច្នេះសម្រាប់ ប្រិយមិត្តកំពុង ប្រើប្រាស់ Apple Watch 1 និង 2 កុំភ្លេចរង់ចាំ ទទួលកំណែ Update ដ៏ធំមួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:43 AM, 06 June
  • ប្រភព: Apple
  • Tag: នាឡិកាវៃឆ្លាត