ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ជា​រថយន្ត SUV តូច​តែ​ខ្លឹម​មួយ​របស់ Hyundai ដើម្បី​ប្រកួត​ប្រជែង​ជាមួយ Honda

នេះ​ជា​រថយន្ត SUV តូច​តែ​ខ្លឹម​មួយ​របស់ Hyundai ដើម្បី​ប្រកួត​ប្រជែង​ជាមួយ Honda

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Hyundai មានភាពជោគជ័យខ្លាំង ជាមួយនឹងរថយន្ត ប្រភេទ SUV ម៉ូឌែល Tucson របស់ខ្លួន ព្រោះអីម៉ាស៊ីន របស់វា អាចដំណើរការ បានល្អ មានភាពធន់ ហើយក៏រាង ធូរថ្លៃ បើប្រៀបធៀប ជាមួយនឹង រថយន្ត របស់ក្រុមហ៊ុន ដទៃផងដែរ។ ដោយឡែក ដើម្បី ពង្រីកទីផ្សាររថយន្ត SUV របស់ខ្លួនអោយកាន់ តែធំថែម ទៀតនោះ ក្រុមហ៊ុន Hyundai នឹងធ្វើការ ដាក់បង្ហាញ​ រថយន្តយន្តប្រភេទ Compact មួយទៀត ដែលវា មានតួខ្លួន កាន់តែតូច តែស្រស់ស្អាត ហើយគេជឿ ជាក់ថា នេះគឺជាគូ ប្រជែងជាមួយ Honda HR-V និង Jeep Renegade ជាដើម។

cover

Final 1000x150 copy

KONA គឺជាត្រកូលថ្មីនៃពពួក រថយន្ត SUV របស់ក្រុមហ៊ុន Hyundai នេះ ដែលវាផ្តោតសំខាន់ ទៅលើ រចនាបថ កម្លាំងម៉ាស៊ីន និងតម្លៃ។ រថយន្តនេះ មានកៅអី ពីរជួរប៉ុណ្ណោះ ដែលអាចផ្ទុក ចំណុះមនុស្ស បាន ចំនួន 5 នាក់។ ស្តុបរថយន្ត គឺជាផ្នែកមួយ ដ៏រគួរអោយ ទាក់ទាញបំផុត របស់វា ដោយស្តុប វាមានមួយ ខ្សែតូច វែងចាំងជាភ្លើង LED ដូចភ្នែក និងអមមក ជាមួយភ្លើងហ្វា នៅខាង ក្រោមទៀត។ ចំណែកកាង រថយន្ត មានទំហំ​ 19 អ៊ីង ប្រើរចនាបថ ប្រភេទ Sort ដែលស៊ីគ្នា ជាមួយ ផ្នែកខាងមុខ និងតួខ្លួន ដ៏ស៊ិចស៊ី របស់វា មែនទែន។

HyundaiKona9 HyundaiKona11 HyundaiKona12

គួរអោយស្តាយដែរ ដែលក្រុមហ៊ុន Hyundai នៅមិនទាន់ បានបង្ហាញ ពត៌មានលំអិត ទាក់ទង ទៅនឹង រថយន្តនេះ នៅឡើយទេ ដូចជាតើវា ប្រើប្រាស់ម៉ាស៊ីន ប៉ុន្មាន មានបច្ចេកវិទ្យា អ្វីខ្លះ ហើយការរៀបចំ ខាងក្នុង គឺស្អាតស៊ិចស៊ី រឺអត់។ ក្រុមហ៊ុន Hyundai បានត្រឹមតែដាក់ បង្ហាញ​រូបរាងវា អួតបង្ហាញ ទៅដល់សាធារណជន និងគូប្រជែងវា តែប៉ុណ្ណោះ ហើយចំណែកឯ តម្លៃវិញ គឺអាចនៅ ចន្លោះពី 17,995$ ទៅ 19,000$ ប៉ុណ្ណោះ តម្លៃនៅ សហរដ្ឋអាមេរិច ដែលតម្លៃនេះ គឺនៅថោក ជាងរថយន្ត Sedan ទាបៗទៀតឯណោះ។

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:12 AM, 05 June
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត