ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ASUS ទើប​បញ្ចេញ​ថេប្លេត ZenPad 10 ពីរ​ម៉ូឌែល​ទៀត!

ASUS ទើប​បញ្ចេញ​ថេប្លេត ZenPad 10 ពីរ​ម៉ូឌែល​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងសប្តាហ៍នេះ ASUS ពិតជាមានផលិតផលបញ្ចេញច្រើន ដូចជា កុំព្យូទ័រ​ Gaming, កាសត្រចៀក, អេក្រង់ Monitor, Motherboard និងថេប្លេត ZenPad 3S 8.0 ទៀតពេលថ្មីៗ ទើបប៉ុន្មាន ម៉ោងនេះ ASUS បញ្ចេញនូវថេប្លេត មួយទៀតម៉ូឌែល ZenPad 10 ។

cover

Final 1000x150 copy

ថេប្លេត ASUS ZenPad 10 ម៉ូឌែល Z301MFL ដែលមានអេក្រង់ 10.1 អ៊ីញ, អេក្រង់បង្ហាញរូបភាព ដល់កម្រិត Full HD (1080), ប្រើប្រាស់ បន្ទះឈីប MediaTek MT8735A រត់បាន ដល់ល្បឿន 1.4GHz, រ៉េមទំហំ 2GB និងអង្គផ្ទុក ទិន្នន័យក្នុងម៉ាស៊ីន 16GB ។ ស៊េរីមួយទៀត មានរ៉េម 3GB និងអង្គផ្ទុក ទិន្នន័យ 32GB ឬ 64GB ។ ថាមពលថ្ម 18Wh អាចប្រើប្រាស់ បានពេញ 10 ម៉ោង, មានកាមេរ៉ា ក្រោយ 5 មេហ្គាភិចសែល និងកាមេរ៉ាមុខ 2 មេហ្គាភិចសែល។​

រូបភាពខាងក្រោម៖

Asus-ZenPad-10-Z301MFL (1) Asus-ZenPad-10-Z301MFL (2) Asus-ZenPad-10-Z301MFL (3) Asus-ZenPad-10-Z301MFL (4) Asus-ZenPad-10-Z301MFL (5) Asus-ZenPad-10-Z301MFL

វីដេអូខាងក្រោម៖

ថេបេ្លត ASUS ZenPad 10 ម៉ូឌែល Z301ML មានលក្ខណៈសម្បត្តិ ប្រហាក់ប្រហែលគ្នា តែម៉ូឌែលនេះ ប្រើប្រាស់ បន្ទះឈីប MediaTek MT8735W រីឯថាមពលថ្ម ប្រើប្រាស់ បានយូរជាង ដល់ទៅ 13 ម៉ោង។ ដំនើរការ Android 7.0 Nougat ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:11 AM, 01 June
  • ប្រភព: ASUS
  • Tag: ថេបប្លេត