ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    BMW បញ្ចេញ​រូប​រាង​ម៉ូតូ​សម្រាប់​ថ្ងៃ​អនាគត! ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​តែ​ម្ដង (Dope)

BMW បញ្ចេញ​រូប​រាង​ម៉ូតូ​សម្រាប់​ថ្ងៃ​អនាគត! ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​តែ​ម្ដង (Dope)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សប្ដាហ៍មុនកន្លងទៅថ្មីៗនេះក្រុមហ៊ុន BMW មិនត្រឹមតែបង្ហាញឲ្យពិភពលោក បានឃើញគំរូ រថយន្ត សម្រាប់ថ្ងៃ អនាគតរបស់ខ្លួន ដែលត្រៀមនឹង ចេញលក់ក្នុង ថ្ងៃណាមួយ នោះទេ ក្រុមហ៊ុនអាឡឺម៉ង់ មួយនេះ ក៏បានបង្ហាញឲ្យ ឃើញនូវម៉ូតូពិសេស​ បើបានឃើញហើយ គឺពិតជាឆក់ បេះដូងអ្នកស្រលាញ់ ម៉ូតូទាំងអស់ ជាក់ជាមិនខាន។ ម៉ូតូនោះត្រូវបាន ដាក់តាំង បង្ហាញនៅ Concorso d’Eleganza Villa d’Este ឆ្នាំ 2017 ជាមួយនឹងពត៌មាន មួយចំនួន ជុំវិញគម្រោង ដ៏ពិសេស និងអស្ចារ្យ មួយនេះ។

1 2 3

Final 1000x150 copy

ជុំវិញការបង្ហាញសាច់ដុំរបស់ BMW ក្នុងការផលិតម៉ូតូចម្លែក និងទាក់ទាញ មួយនេះ លោក Alexander Buckan ជាអ្នកដឹកនាំ ផ្នែកឌីហ្សាញគ្រឿង ចក្ររបស់ BMW បានប្រាប់ឲ្យ មហាជនទូទាំង ពិភពលោកឲ្យបាន ដឹងថា “ម៉ូតូពិសេស មួយនេះ ត្រូវបានឌីហ្សាញ ឡើងពី បាតដៃទទេ មានន័យថា BMW បានប្រមូលទិន្នន័យ ចេញពីម៉ូតូ ជាច្រើន ម៉ូឌែលរបស់ BMW ហើយបញ្ចូលក្នុង ឌីហ្សាញថ្មី ដើម្បីឲ្យម៉ូតូ នេះចេញមកគឺ ស៊ីគ្នាជាមួយនឹង ដំណើរការចាំបាច់ ដែលអ្នកបើកម៉ូតូ បច្ចុប្បន្នត្រូវការ”។ ជាងនេះទៅទៀត ម៉ូតូគំរូនេះ មានលក្ខណៈសម្បត្តិ ពិសេសៗផ្សេងទៀត ជុំវិញដំណើរការ ទាំងមូល ដោយវាមាន បំពាក់មកជាមួយ នឹងថ្មឆ្លាត នៅក្រោមកែប អង្គុយ ធ្វើឲ្យម៉ូតូនេះ ធ្វើដំណើរទៅមុខបាន យ៉ាងរលូន និងជួយ ដល់បរិស្ថាន បានច្រើន ទៀតផង។

4cover 5 6

BMW ក៏បានបំពាក់មុខងារវៃឆ្លាតលើម៉ូតូសម្រាប់ថ្ងៃអនាគតរបស់ខ្លួន ផងដែរ ដែលអនុញ្ញាតឲ្យ ម្ចាស់របស់វា ធ្វើការភ្ជាប់ម៉ូតូនេះ ទៅកាន់ស្មាតហ្វូន ដើម្បីត្រួតពិនិត្យ មើលផ្នែកសំខាន់ៗ ក៏ដូចជាបំរើ ទៅដល់សេចក្ដី ត្រូវការ ជុំវិញការរស់នៅ ប្រចាំថ្ងៃ ថែមទៀតផង តាមរយៈអេក្រង់ បំពាក់នៅលើ ម៉ូតូស្រាប់ បើកសិទ្ធិឲ្យអ្នក បើកបរទាំងអស់ កំណត់គោលដៅ ដែលត្រូវទៅ មិនធ្វើឲ្យវង្វេងផ្លូវ មើលកាលវិភាគ ឲ្យដំណឹងអំពីការ ប្រជុំផ្សេងៗ ក៏ដូចជាការ គ្រប់គ្រង តន្ត្រីជាដើម។ យ៉ាងណា ក៏ដោយ BMW ពុំបានបញ្ជាក់ ប្រាប់ឲ្យដឹងថា ម៉ូតូសម្រាប់ថ្ងៃ អនាគតនេះ នឹងត្រៀមមាន ឈ្មោះអ្វី មានកម្លាំង ម៉ាស៊ីនប៉ុណ្ណា ឬមានប្រព័ន្ធសុវត្ថិភាព ខ្ពស់ដល់កម្រិតណា នៅឡើយទេ គឺវាកំពុងស្ថិត នៅក្នុងការសិក្សា ពីក្រុមហ៊ុនផ្ទាល់។

7 8 9

សម្រាប់ពេលនេះ BMW នៅមិនទាន់មានគំនិតបញ្ចេញម៉ូតូគំរូ លក់ឆាប់នា រយៈពេលប៉ុន្មាន ឆ្នាំខាងមុខនេះ នៅឡើយទេ ព្រោះអាចកំពុង មានបញ្ហា ក៏ថាបាន ដោយហេតុថា ការបង្កើតម៉ូតូ ដែលមាន ភាពវៃឆ្លាត និងមាន រូបរាងប្លែក ខុសគេ គឺមិនមែនជារឿង ងាយស្រួលឡើយ គឺត្រូវមើល គ្រប់ជ្រុងជ្រោយ ទាំងប្រព័ន្ធសុវត្ថិភាព អ្នកបើករបរ ប្រព័ន្ធដំណើរ ការម៉ាស៊ីន គុណភាព តំហែទាំ និងការ ជួសជុលជាដើម -ល-។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:38 AM, 29 May
  • ប្រភព: Slash Gear
  • Tag: យានយន្ត