ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Huawei MateBook E ជា​ប្រភេទ​ថេប្លេត​កូន​កាត់​ ទើប​បង្ហាញ​ខ្លួន​ជាមួយ​កម្រិត​អេក្រង់ 2K ទៀត!

Huawei MateBook E ជា​ប្រភេទ​ថេប្លេត​កូន​កាត់​ ទើប​បង្ហាញ​ខ្លួន​ជាមួយ​កម្រិត​អេក្រង់ 2K ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ Huawei ទើបតែបានបង្ហាញនូវ វត្តមានថេប្លេត កូនកាត់ 2 in 1 ដែលស្រដៀងទៅនឹង ថេប្លេតកូនកាត់ របស់ Microsoft គឺ Surface Pro ដែលទើបដាក់ បង្ហាញថ្ងៃជាមួយ គ្នានេះ។ ថេប្លេតកូនកាត់ របស់ Huawei នេះមាន រូបរាងស្តើង, ធានាលើល្បឿន និង ដំនើរការរលូន ហើយម៉ូឌែលនេះ មានឈ្មោះ MateBook E ។

cover

Final 1000x150 copy

ថេប្លេតកូនកាត់នេះ មានអេក្រង់ 12 អ៊ីញ, កម្រិតបង្ហាញរូបភាព 2160 x 1440 ភិចសែល, បើនិយាយតែតួ ខ្លួនទម្ងន់ 640 ក្រាម ដល់ពេលថែម ក្តារចុចទៀត ឡើងដល់ 1.1 គីឡូក្រាម។ ថេប្លេតនេះ​មាន បែងចែកជា 2 ប្រភេទ ប្រើប្រាស់ បន្ទះឈីប Core i3 ជំនាន់ទី 7 ឬ Core i5, ទំហំរ៉េម 4GB ឬ 8GB, អង្គចងចាំប្រភេទ SSD ទំហំខុសៗគ្នា 128GB, 256GB និង 512GB  និងដំនើរការដោយ Windows 10 ជំនាន់ចុងក្រោយ។

huawei_matebook_e_2 gsmarena_003 gsmarena_002 Huawei-MateBook-E

MateBook E មានបំពាក់មកជាមួយបាសបំពង សម្លេងចំនួន 2 គ្រាប់ ដោយយក បាសបំពង សម្លេងម៉ាក Dolby Audio Premium ។ កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល, ថាមពលថ្ម 4430mAh អាចប្រើមើល វីដេអូបានខ្ទង់ 9 ម៉ោង។ រន្ធសាកបញ្ចូល ថាមពលប្រភេទ USB Type-C ។

Huawei-MateBook-E (2) Huawei-MateBook-E (1) huawei_matebook_x_2

ទិញថេប្លេតកូនកាត់នេះ និងទទួលបានប៊ិច MatePen និងដុំផ្ទុកថាមពល MateDock 2 ។ សម្រាប់កំលាំង ម៉ាស៊ីន M3/4GB/128GB តម្លៃខ្ទង់ 1119 ដុល្លារ, កំលាំងម៉ាស៊ីន i5/8GB/256GB តម្លៃ 1455 ដុល្លារ។ សម្រាប់ពេល ដាក់លក់នៅអំឡុង រដូចក្តៅ ឆ្នាំនេះ ជាមួយជម្រើស ពណ៌ចំនួន 3 គឺខៀវ, ត្នោត និងពណ៌ផ្កាឈូក។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:46 AM, 25 May
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត