ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ខ្សែ​នាឡិកា Apple Watch ចេញ​ថ្មី​របស់ Nike ជា​ដៃ​គូ​នឹង​ស្បែក​ជើង Nike ថ្មី

ខ្សែ​នាឡិកា Apple Watch ចេញ​ថ្មី​របស់ Nike ជា​ដៃ​គូ​នឹង​ស្បែក​ជើង Nike ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីចេញអោយទាន់សម័យកាល និងអោយមានម៉ូតថ្មីៗ សម្រាប់ Apple Watch នោះ ក្រុមហ៊ុន Apple មួយនេះ​បាន ចេញខែ្ស ម៉ូតថ្មីៗ ជានិច្ចមិន ដាច់ឡើយ។ ខ្លួនក៏បាន សហការ ជាមួយ នឹង ក្រុមហ៊ុន ម៉ូត sport ផងដែរ គឺក្រុមហ៊ុន Nike តាំងពីចេញ Apple Watch ដំបូង ក្រុមហ៊ុនមួយនេះបានចេញ ខ្សែនាឡិកា Apple Watch ថ្មីៗអោយរហូត ។

cover

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗ នេះផងដែរ ក្រុមហ៊ុន Nike បានប្រកាស ចេញនូវ ខ្សែ Apple Watch ថ្មីមួយទៀតហើយ មាន 4 ពណ៌ អោយជ្រើសរើស ។ សម្រាប់ 4​ ពណ៌ នេះផងដែរ គឺចេញមក លក្ខណៈ Sport តែម្ដង ជាងនេះទៅ ទៀតនោះ ខ្លួន ផលិតឡើង និងរចនាមក អោយសាកសម ជាគូ នឹងស្បែកជើង របស់ខ្លួន ដែលទើបនឹង ចេញនោះ​មាន ឈ្មោះថា Nike Aire VaporMax Flyknit ហើយពណ៌ នីមួយៗ ស៊ីនឹង ស្បែកជើង  Nike ទាំង 4 ពណ៌នេះតែម្ដង ដូចនេះអ្នកដែល ចូលចិត្តលក្ខណៈ Sport អី ច្បាស់ជាស្រលាញ់ ខ្លាំងហើយ។ ចំពោះការ ចេញលក់ និងតម្លៃ វិញ វានឹងចេញ នៅខែ ក្រោយ​ថ្ងៃ 1 តម្លៃសម្រាប់ខ្សែ Apple Watch នេះគឺ 49$។

pic 1

សរុប សេចក្ដីមក វាមើលទៅ ស្អាតម្យ៉ាង សម្រាប់ លក្ខណៈ Sport នោះ ប្រសិនអ្នកមាន លុយច្រើន ហើយចង់បាន នូវភាព ទាន់សម័យ នៃ ផ្នែកកីឡា និងមាន Apple Watch ស្រាប់ នោះ អាចពិចារណា ទិញវាបាន។ តែប្រសិន បើ ចង់ទុកលុយ រឺ ក៏គិតថា ពុំចាំបាច់ទេនោះ អ្នកមិនបាច់ទិញ ក៏បាន ពីព្រោះវាថ្លៃ បន្តិចហើយ ចង់ស្មើ ស្បែកជើង Original របស់ Nike មួយគូ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:17 AM, 23 May
  • ប្រភព: WCCF Tech
  • Tag: នាឡិកាវៃឆ្លាត