ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ឡាន​ស៊េរី​ចាស់? អស់​ក្ដី​បារម្មណ៍​ជាមួយ Pioneer NEX កែ​ប្រែ​រថយន្ត​របស់​អ្នក​ឲ្យ​ឆ្លាត​ជាងមុន

ឡាន​ស៊េរី​ចាស់? អស់​ក្ដី​បារម្មណ៍​ជាមួយ Pioneer NEX កែ​ប្រែ​រថយន្ត​របស់​អ្នក​ឲ្យ​ឆ្លាត​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅរថយន្តស៊េរីចាស់ពុំមានបច្ចេកវិទ្យាអ្វីទំនើបដូច ស៊េរីខ្ពស់ៗឡើយ ហើយនរណាក៏ បានដឹងអំពីរឿង នេះដែរ ពិសេសនៅស្រុកខ្មែរ យើងតែម្ដង ចំនួន​ឬអត្រាអ្នក ជិះរថយន្តស៊េរីចាស់ គឺមានច្រើន ជាងរថយន្ត ស៊េរីថ្មី ហេតុដូច្នេះ រាល់គ្រឿងបរិក្ខារ និងបច្ចេកវិទ្យា របស់រថយន្ត ក៏មិនជាទំនើប ណាស់ណាដែរ​ តែមិនចោទជា បញ្ហានោះទេ សម្រាប់អ្នក បើកបរ ឬប្រើប្រាស់ យានយន្តមួយចំនួន។ យ៉ាងណាមិញ បើចង់កែប្រែ ឲ្យរថយន្តស៊េរី ចាស់របស់អ្នក រាងទំនើបបន្តិច យើងអាចចំនាយប្រាក់ បន្តិចបន្តួច ទៅលើវា ដូចជាបំពាក់នូវ អ្វីដែលថ្មី មានដូចជាកាមេរ៉ា, ក្បាលចាក់ឌីស អាចប្រើជាមួយ មេម៉ូរីកាត ឬ USB Flash ជាដើម ធ្វើឲ្យយើង ងាយស្រួលក្នុងការ ប្រើប្រាស់ប្រចាំថ្ងៃ ជុំវិញការ ស្ដាប់តន្ត្រី ឬតាមដាន ពត៌មានវិទ្យុ។

1

Final 1000x150 copy

បើយើងក្រលែងមើលទៅលើបច្ចេកវិទ្យាវិញឃើញថា រថយន្តទំនើបៗ បច្ចុប្បន្នគឺវៃឆ្លាត អស់ទៅហើយ ដោយយើងអាច ភ្ជាប់ស្មាតហ្វូន ទៅកាន់រថយន្ត ហើយបញ្ជា ទៅលើមុខងារ ជាច្រើន ហើយរថយន្ត ស៊េរីចាស់ ក៏អាចធ្វើ បានដូចគ្នា ដោយគ្រាន់តែបំពាក់ ឧបករណ៍ Pioneer 2017 NEX នៅលើរថយន្ត ត្រង់ចំនុចក្បាល ចាក់ឌីស ឬកាសែតជា ការស្រេច។ Pioneer 2017 NEX នេះអាចជួយអ្នក បានច្រើន មែនទែន ជុំវិញការ ប្រើប្រាស់ទូទៅ ដោយវាបំពាក់ មកជាមួយអេក្រង់ Touch Screen ធំ បង្ហាញរូបភាពបាន ម៉ដ្ឋច្បាស់ ពណ៌ធម្មជាតិ តែម្ដង អនុញ្ញាតឲ្យយើង ភ្ជាប់ទៅកាន់ ស្មាតហ្វូនបាន ចំនួន 5 ក្នុងពេលតែមួយ។

2

ជាងនេះទៅទៀតវាអាចប្រើប្រាស់ជាមួយនឹងមុខងារ Apple’s CarPlay Platform និង Android Auto ទៀតផង កាន់តែមានភាព វៃឆ្លាតក្នុងការ គ្រប់គ្រងរថយន្ត និងស្វែងរក ផ្លូវជាដើម ពិសេសវាផ្ដល់ ភាពងាយស្រួល ក្នុងការ ចាក់តន្ត្រី ទស្សនាវីដេអូ និងបើកមុខងារ Siri ជាដើម ដែលរថយន្ត ទំនើបខ្លះក៏ មិនទាន់ មានដែរ។ ក្រុមហ៊ុន Pioneer នឹងចេញលក់ ឧបករណ៍បំពាក់ លើរថយន្តនេះ នៅខែកក្កដា ខាងមុខនេះឯង ដោយវាចែក ចេញជា 5 ម៉ូឌែលសម្រាប់ ជ្រើសរើសដូចជា៖

  • AVH-3300NEX តម្លៃ 600$
  • AVH-2330NEX និង AVH-2300 តម្លៃប្រហាក់ប្រហែល ជិត 500$
  • AVH-1330NEX និង AVH-1300NEX តម្លៃប្រហាក់ប្រហែល ជិត 400$

សម្រាប់ស្រុកខ្មែរយើងមិនដឹងថាអាចនឹងមានលក់ឬក៏អត់នោះទេ! តើបើប្រិយមិត្ត ស្រលាញ់រថយន្ត ចង់ ឲ្យវាមានភាព វៃឆ្លាត ជាងមុន អ្នកអាចគិត ទៅលើ Pioneer នេះបាន ហើយបើចង់ដឹង លក្ខណៈសម្បត្តិ ពិសេសៗបន្ថែម ទៀតនោះ អាចទស្សនា វីដេអូខាង ក្រោមបាន។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:04 PM, 20 May
  • ប្រភព: Slash Gear
  • Tag: យានយន្ត