ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ដុំ​ផ្ទុក​ថាមពល​ស៊េរី​ថ្មី​របស់ Samsung មាន​ទាំង​រូប​រាង​ប្លែក និង​អត្ថ​ប្រយោជន៍​ច្រើន!

ដុំ​ផ្ទុក​ថាមពល​ស៊េរី​ថ្មី​របស់ Samsung មាន​ទាំង​រូប​រាង​ប្លែក និង​អត្ថ​ប្រយោជន៍​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung ទើបបញ្ចេញនូវដុំ Power Bank ស៊េរីថ្មីមួយ ដែលមានរូបរាង ប្លែកបន្តិច និងព្រមទាំង មានខ្សែព្យួរ ខ្លីងាយយក តាមខ្លួន និងខ្សែសាក ថ្មបែបថ្មី មានជើងទប់ សម្រាប់ទប់ ស្មាតហ្វូនដែល កំពុងសាក បញ្ចូលថ្ម និងជំនួយដូច iRing បានទៀតផង។

cover

Final 1000x150 copy

ដុំផ្ទុកថាមពលនេះ មានទំហំ 5100mAh, មានរន្ធ USB Type A មួយរន្ធ និងរន្ធ Micro USB មួយរន្ធ។ ថាមពលចេញ ពីដុំ Power Bank ចូលស្មាតហ្វូន មានភ្លើងខ្ទង់ 9 វ៉ាត់ ដែលមាន ន័យថា ការសាកបញ្ចូល ស្មាតហ្វូនបានលឿន ជាងធម្មតា។ ឈ្មោះពេញរបស់ ដុំ Power Bank នេះ គឺ Battery Pack Kettle Design ។

1 2

មានជម្រើសពណ៌ខៀវខ្ចី និងពណ៌ផ្កាឈូកខ្ចី ជាមួយតម្លៃ ប្រមាណ 29.99 ដុល្លារ និងមានដាក់លក់ លើគេហទំព័រ Samsung សម្រាប់សហរដ្ឋ អាមេរិកផ្លូវការ តែម្តង។ ចុចត្រង់នេះ ដើម្បីទៅកាន់ គេហទំព័រនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:35 AM, 20 May
  • ប្រភព: Samsung Store
  • Tag: Accessories