ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD ទើប​នឹង​បញ្ចេញ​អាវុធ​ធំ សម្រាប់​កុង​គ្នា​ជាមួយ​នឹង nVIDIA

AMD ទើប​នឹង​បញ្ចេញ​អាវុធ​ធំ សម្រាប់​កុង​គ្នា​ជាមួយ​នឹង nVIDIA

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពិតជាសរសើរក្រុមហ៊ុន AMD ដែលតែងតែខិតខំរកនូវអ្វីដែលថ្មីហើយខ្លាំង សម្រាប់អតិថិជនខ្លួន បើទោះបីជា ដឹងថាបច្ចុប្បន្ន ខ្លួនកំពុងកុងគ្នា ជាមួយនឹងក្រុមហ៊ុន យក្សធំៗចំនួនពីរ រួមមានដូចជា nVIDIA និង Intel ក្ដី ខណៈខ្លួននៅតែ មានមុខមាត់ ក្នុងទីផ្សារទាំងផ្នែក ឈីបក្រាហ្វិចកាត និងឈីប CPU។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ នៅតែបន្តបញ្ចេញ អាវុធរបស់ខ្លួន បន្ថែមទៀត ហើយក្នុង សប្ដាហ៍នេះ AMD បានបញ្ចេញ ក្រាហ្វិចកាត AMD ឈ្មោះថ្មីមួយ ផ្សេងទៀត ឲ្យឈ្មោះ ហៅថា Vega ជាក្រាហ្វិចធុន Flagship របស់ AMD សម្រាប់ប្រជែងគ្នា ជាមួយនឹង nVIDIA Titan Xp។

1

Final 1000x150 copy

AMD Vega នេះគឺជាប្រភេទ Frontier Edition ជាក្រាហ្វិចកាតដំបូង ក្នុងត្រកូល Vega ដែលវា បំពាក់មកជាមួយនឹង Stream Processor ដល់ទៅ 4096 គ្រាប់ ជាប្រភេទ 64 compute units ធ្វើឲ្យក្រាហ្វិចកាតនេះ បញ្ជូនទិន្នន័យ បានរហ័ស អមមកជាមួយ នឹងមេម៉ូរី VRAM ទំហំដល់ទៅ 16GB ជាប្រភេទ HBM2 និងមាន Interface 2048bit។ ជាងនេះទៅទៀត AMD Vega មានកម្លាំង GPU Clock Speed ដល់ 1875MHz សម្រាប់ការធ្វើតេស្ដ Single Precision Computer Performance វាទទួលបាន 13 TFLOPS និង Half Precision Compute Performance ទទួលបានដល់ទៅ 25 TFLOP ឯណោះ ធ្វើឲ្យវាមានកម្លាំង ខ្លាំងជាង Titan Xp របស់ nVIDIA។

2

យ៉ាងណាក៏ដោយ AMD Vega Frontier Edition នេះមិនសាកសម សម្រាប់ Gamer នោះទេ ដោយហេតុថា តម្លៃរបស់វា ថ្លៃបន្តិច ម្យ៉ាង AMD ក៏មិនទាន់ប្រាប់ ឲ្យដឹងអំពីតម្លៃ ពិតប្រាកដរបស់វា នៅឡើយដែរ តែច្បាស់ជា លើស 1000$ ជាក់ជាមិនខាន។ យ៉ាងណាក៏ដោយ ទោះបីជាតម្លៃ របស់វាថ្លៃ ក៏ពិតមែន តែវាមិនមែន មានន័យថា GPU ថ្មីស្រឡាងមួយនេះ គ្មានសមត្ថភាព ក្នុងការអូសហ្គេមធំៗ នោះទេ បើអ្នកមាន ថវិកាច្រើន អាចទិញវាយក ទៅប្រើប្រាស់ លេងហ្គេមក្នុង កម្រិតក្រាហ្វិច 4K បានជាមួយ ល្បឿនចាប់ពី 60fps ទៅ 70fps សម្រាប់ហ្គេម Sniper Elite វគ្គ 4។ មិនតែប៉ុណ្ណោះ ក្រាហ្វិចកាត នេះអាច Support ជាមួយនឹងកម្រិត រូបភាពបាន ដល់ទៅ 8K ហើយគោលដៅ ចំបង សម្រាប់ការប្រើប្រាស់ ក្រាហ្វិចកាតនេះ គឺសម្រាប់កិច្ច ការងារធ្ងន់ៗ សម្រាប់ការសិក្សា ការបង្កើតវីដេអូ ឬក្រាហ្វិចសម្រាប់ VR និងមុខងារសំខាន់ៗ ផ្សេងទៀត សម្រាប់អ្នកជំនាញ។

3

AMD Vega ចែកចេញជា 2 ម៉ូឌែលសម្រាប់ជ្រើសរើស គឺមួយប្រើប្រាស់ កង្ហារដើម្បី បន្ថយកម្ដៅ និងមួយផ្សេងទៀត ប្រើប្រាស់ធុងទឹក ត្រជាក់ដើម្បីកាត់ បន្ថយកម្ដៅ ដែលតម្រូវឲ្យយើង ប្រើប្រាស់ឌុយ 8-pin ចំនួន 2 សម្រាប់ឲ្យក្រាហ្វិច កាតនេះ ដំណើរការ។ AMD Vega Frontier Edition ត្រៀមនឹង ចេញលក់ឆាប់ៗ ខាងមុខនា ឆ្នាំនេះ តែពុំទាន់បញ្ជាក់ កាលបរិច្ឆេទ ច្បាស់នៅ ឡើយទេ។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:36 AM, 19 May
  • ប្រភព: AMD
  • Tag: កុំព្យូទ័រ