ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Android O មាន Emoji ថ្មី​ៗ និង​កែ​ប្រែ​កាន់​តែ​ទាក់​ទាញ​ជាងមុន

Android O មាន Emoji ថ្មី​ៗ និង​កែ​ប្រែ​កាន់​តែ​ទាក់​ទាញ​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Android O បច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំណាក់កាល Beta ហើយ មានន័យថា Google បានតម្លើងប្រព័ន្ធ ប្រតិបត្តិការទំនើប ចុងក្រោយគេនេះ រួចរាល់ហើយ នៅចាំតែធ្វើ តេស្ដសាកល្បង ស្វែងរកបញ្ហានានា ដែលអាចនឹងកើត មានឡើង ក៏ដូចជាពង្រឹង ប្រព័ន្ធសុវត្ថិភាព របស់វាប៉ុណ្ណោះ។ ក្នុងនោះ ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹង អំពីមុខងារថ្មីៗ ដែលមាននៅលើ Android O ជាក់ជាមិនខាន ហើយ Cambo Report ក៏បានចេញផ្សាយ រួចផងដែរ ក្នុងសប្ដាហ៍នេះ ហើយអ្វីដែលមាន ការកែប្រែធំ ផងដែរនោះ គឺរូប Emoji តូចៗ ដែលអ្នកប្រើប្រាស់ ស្មាតហ្វូន និងថេប្លេត ជាច្រើនចូលចិត្ត និងតែងតែ ប្រើប្រាស់ វាជាប្រចាំថ្ងៃ។

1

Final 1000x150 copy

ការកែប្រែ Emoji នៅលើ Android O នេះក៏មិនខុសប្លែក អ្វីពីការកែប្រែ នៅលើ Android Nougat ដែរ ហើយការផ្លាស់ប្ដូរ រូបរាងថ្មីនេះ គឺដើម្បីដេញ ទៅតាមជំនាន់ ភាពទាន់សម័យ នៃប្រព័ន្ធប្រតិត្តិការ ធ្វើឲ្យការ ប្រើប្រាស់ Emoji កាន់តែ សំបូរបែប។ សម្រាប់ជំនាន់ Beta នៅលើ Android O បច្ចុប្បន្នឃើញថា រូបភាព Emoji បានកែប្រែទៅ ជាមូល ទាំងអស់ហើយ សម្រាប់រូបផ្ទៃមុខ ពណ៌លឿង ចំនែកឯរូប Emoji ផ្សេងៗទៀត នឹងកែប្រែ ឲ្យមាន Detail កាន់តែច្រើន និងប្លែកជាង នៅលើ Nougat ដូចរូបភាព ខាងក្រោម។ កាលដែល ធ្វើឲ្យ Android O អាចផ្លាស់ប្ដូរ Emoji ថ្មីនេះ ដោយសារតែ វាអាច ប្រើប្រាស់ជាមួយ នឹង Emoji ជំនាន់ 5.0 បាន រួមទាំងពពួក Emoji របស់ Unicode ជំនាន់ 10.0 ផងដែរ។

2

កាន់តែពិសេសជាងនេះទៅទៀតនោះគឺថា Google មិនភ្លេ​ចបន្ថែមនូវ Emoji ថ្មីៗ ហើយប្លែកមួយចំនួន សម្រាប់អតិថិជន ខ្លួនឡើយ ដោយអ្នកអាច រីករាយក្នុងការ ប្រើប្រាស់រូបផ្ទៃ មុខតូចៗ ទាំងនោះ ដើម្បីបង្ហាញ អំពីអារម្មណ៍បាន កាន់តែច្រើន និងប្លែកជាងមុន ទៀតផង។ ម្យ៉ាងសម្រាប់ ស្មាតហ្វូន និងថេប្លេត ស៊េរីចាស់ ក៏អាចមើលឃើញ Emoji ថ្មីៗទាំងនោះ បានផងដែរ ទោះបីអ្នក ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ ស៊េរីចាស់ ក៏ដោយ ព្រោះ Google មានកម្មវិធី EmojiCompat សម្រាប់ក្រុម Developers ដើម្បីកែច្នៃ កម្មវិធីពួកគេ ឲ្យមើល ឃើញ Emoji ថ្មីៗទាំងអស់។

3

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:51 AM, 19 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ