ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Lenovo ចេញកុំព្យូទ័រយួរដៃ Gaming ថ្មី ថែម​រំលេច​ដោយ​ភ្លើង​ពណ៌​លើ​ក្ដារចុច mechanical

Lenovo ចេញកុំព្យូទ័រយួរដៃ Gaming ថ្មី ថែម​រំលេច​ដោយ​ភ្លើង​ពណ៌​លើ​ក្ដារចុច mechanical

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឆ្នាំនេះក្រុមហ៊ុន Lenovo បញ្ចេញ​នូវអាវុធ ដ៏សំខាន់​របស់​ខ្លួន​ហើយ​កាន់​តែខ្លាំងនោះ គឺ​កុំព្យូទ័រ យួរដៃ​ដែល​មានក្ដាចុច Mechanical ថែម​ទាំងរំលេចដោយភ្លើងពណ៌ស្រស់ស្អាតទៀតផង។ វាមានឈ្មោះជា ផ្លូវ​ការថា Legion Y920។

cover

Final 1000x150 copy

កុំព្យូទ័រយួរដៃ Legion Y920 ទើបតែចេញនេះផងដែរ មានចំនុច ពិសេសល្អ និងកម្លាំងម៉ាស៊ីនខ្លាំងទៀត​ផង។ វាមាន ទំហំ អេក្រង់ 17 អ៊ីញ អាចបង្ហាញរូបភាពត្រឹមកម្រិត Full HD។ កម្លាំងម៉ាស៊ីនវិញនោះ ជា Cpu ដែលខ្លាំង នឹងស៊េរីចុងក្រោយគេបង្អស់  គឺ Core i7-7820HK ដែលជា Cpu ខ្លាំងជាងគេបង្អស់ នៅ​ក្នុងចំណោម​កុំព្យូទ័រយួរដៃ។ សម្រាប់ក្រាហ្វិចកាត វិញនោះ អមមកជាមួយនឹងក្រាហ្វិចកាត Nvidia GTX 1070 ថែមទាំង មានមុខងារ G-Sync ដែលអាច អូសបាន 75hz ឯណោះ។​ Legion Y920 នេះបាន​ភ្ជាប់​​ម​កជាមួយ Ram ធំល្ម ទំហំ 16Gb ប៉ុណ្ណោះ​ប៉ុន្តែជំនួយមកវិញជាមួយនឹង អង្គផ្ទុកទិន្នន័យ SSD ទំហំ​  ដល់ ទៅ 512 ឯណោះ វាច្រើននិងធំមែនទែនសម្រាប់ Drive C និងមានអង្គផ្ទុកទិន្នន័យមួយទៀតគឺ ប្រភេទ HDD 1Tb។

pic 1

 បើនិយាយ ពីរន្ធដោតវិញគឺមានច្រើន មានរន្ធដោត USB 3.0 ចំនួន 4 រន្ធដោត display មួយ HDMI មួយ រន្ធ Thunderbolt មួយនិង រន្ធបន្ថែម SD Card មួយទៀតផង។ កុំព្យូទ័រយួរដៃ​មួយគ្រឿង​ចេញ​ថ្មី​របស់ Lenovo នេះអាចធ្វើការ Overclock  បានថែមទៀតផងដែរ ដោយវាបានភ្ជាប់​​មុខងារ មករួច​ជា​ស្រេច សម្រាប់ការ Overclock នេះ ផងដែរវាជាការ boost អោយកម្លាំង កុំព្យូទ័រមួយនេះកាន់តែខ្លាំង ប៉ុន្តែ​អាចអោយម៉ាស៊ីនកុំព្យូទ័រនេះ លឺសម្លេងលាន់ និង ក្ដៅបន្តិចហើយ​។

Pic 2

នេះក៏ជាលើកដំបូង របស់ក្រុមហ៊ុន Lenovo ដែរ ដែលខ្លួនចេញមកនូវកុំព្យូទ័រ Gaming មានកម្លាំងខ្លាំ​ង​អាច Overclock បាននិងអម មកជាមួយនឹង ក្ដារចុច ដែលមានភ្លើងពណ៌ ជាប្រភេទ​ mechanical ម្យ៉ាង​ដែរ។ ជាងនេះទៅទៀតនោះខ្លួនក៏បានប្រកាសតម្លៃលក់ ហើយដែរ គឺ 2700 ដុល្លារ អាចនឹងមានលក់នៅ​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះផងដេរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 8:27 AM, 19 May
  • ប្រភព: PCworld
  • Tag: កុំព្យូទ័រ