ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី Apple មួយ​នេះ អាច​ធ្វើ​អោយ​រូបភាព​របស់​អ្នក ទៅ​ជា​តុក្កតា​បាន

កម្មវិធី Apple មួយ​នេះ អាច​ធ្វើ​អោយ​រូបភាព​របស់​អ្នក ទៅ​ជា​តុក្កតា​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធី ឬកម្មវិធីកាមេរ៉ាមួយ របស់​ក្រុម​ហ៊ុន Apple មាន​ឈ្មោះ​ថា Clips មាន​សមត្ថភាព អាច​ធ្វើ​អោយ រូបភាពធម្មតា ទៅ​ជារូបភាព តុក្កតា​បាន ដែល​មុខងារ​នេះ កំពុង​តែ​ពេញ​និយម មែន​ទែន សម្រាប់មិត្តៗ យុវវ័យ តែទាល់តែ ធ្វើតាមកុំព្យូទ័រ ឬតាម Photoshop ទើបបាន។ ដោយឡែក ជាមួយនឹង កម្មវិធី​មួយ​នេះ អ្នកគ្រាន់តែ តម្លើងប្រើប្រាស់ ហើយបើកវា ជាមួយនឹង កាមេរ៉ាមុខ រួចវានឹង ធ្វើការបំលែង ទៅជា រូបភាព តុក្កតា​ ជាក់ជាមិនខាន។

Cover

Final 1000x150 copy

កម្មវិធីនេះ មានទំហំ ត្រឹមតែ 50MB ជាងប៉ុណ្ណោះ ហើយវាក៏មាន សម្រាប់តែប្រព័ន្ធ iOS ផងដែរ ដោយ​ឡែក សម្រាប់ប្រព័ន្ធ Android វិញ មិនដឹងថា Apple នឹងបង្កើតអោយ នោះឡើយ។ ក៏សូមបញ្ជាក់​ផង​ដែរ​ថា កម្មវិធីនេះ អាចប្រើដើម្បី ថតជារូបក៏បាន និងវីដេអូ ក៏បាន។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលប្រើ​ប្រាស់ iPhone អាចធ្វើការ ដោនឡូត យកទៅប្រើប្រាស់បាន តាមរយៈ តំណរភ្ជាប់ ខាងក្រោមនេះ៖

ខ្ញុំសូមបញ្ជាក់ សារឡើងវិញថា កម្មវិធីនេះ មានសម្រាប់តែប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ ដោយ​ឡែក សម្រាប់ប្រព័ន្ធ Android វិញ មិនទាន់ប្រាកដថា មាននៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 7:32 AM, 19 May
  • ប្រភព: ខេមបូរីផត
  • Tag: កម្មវិធី & ហ្គេម