ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ច្បាស់នឹងភ្នែក​ជាមួយ #OnePlus5 ពីគេហ​ទំព័រ​ផ្លូវការ OnePlus ដែល​បង្ហាញ​ពី​ការ​ចាប់​ដៃ​ជាមួយ DxO

ច្បាស់នឹងភ្នែក​ជាមួយ #OnePlus5 ពីគេហ​ទំព័រ​ផ្លូវការ OnePlus ដែល​បង្ហាញ​ពី​ការ​ចាប់​ដៃ​ជាមួយ DxO

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត ឈ្មោះ OnePlus 5 នេះ ត្រូវ​បាន​លាត​ត្រដាង ជាផ្លូវ​ការ​ពី​គេហទំព័រ OnePus ក្នុង Facebook ។ ដែល​បង្ហោះ​ពី​រូបភាព​មួយ មានអក្សរ DxO នៅ​លើ​រូបនោះ និងពាក្យសម្តីប៉ុន្មានម៉ាត់ ថាពួកគេមាន​អារម្មណ៍​ស្ញប់ស្ញែងដែលបានចាប់ដៃគូសហការជាមួយក្រុម DxO ដើម្បីជំរុញ និងអភិវឌ្ឍន៍រូបភាព​ដែល​ថត​ចេញពីកាមេរ៉ា OnePlus 5 ឲ្យកាន់តច្បាស់អស្ចារ្យ។

cover

Final 1000x150 copy

គួរបរិយាយថា DxO ជាមួយក្រុមហ៊ុនផលិតកាមេរ៉ាមួយ ដែលមានឈ្មោះល្បីគួរសម ដោយពួកគេក៏​ទទួល​បានជោគជ័យលើការផលិតកាមេរ៉ាស្ទើរតែគ្រប់ប្រភេទ ទើបបានជា OnePlus ចាប់ដៃគូរសហការ​បែប​នេះ និងធ្វើការជាមួយគ្នាលើគំរោងកាមេរ៉ារបស់ OnePlus 5 ជំនាន់ក្រោយ។ មូលហេតុ ដែលយើង​សន្និដ្ឋាន​ថាជា OnePlus 5 ដោយសារតែឃើញ #OnePlus5 នៅបន្ទាប់ពាក្យសម្តីដែល​បានបង្ហោះ​នោះ​។

1

ស្របពេលមានពាក្យចចាមអារ៉ាម ថា OnePlus រំលងឈ្មោះ OnePlus 4 ទៀតនោះ ពេលនេះ យើង​គ្រប់​គ្នា​អាចជឿជាក់បានហើយថា វត្តមានស្មាតហ្វូន OnePlus ជំនាន់ក្រោយ មានឈ្មោះពិតថា OnePlus 5 ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:28 AM, 19 May
  • ប្រភព: OnePlus
  • Tag: ទូរស័ព្ទ