ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG Stylo 3 Plus បង្ហាញ​វត្ត​មាន​ស្ងាត់ៗ ជា​មួយ​រូប​រាង​ស្រដៀង Galaxy Note ជំនាន់ទី 2

LG Stylo 3 Plus បង្ហាញ​វត្ត​មាន​ស្ងាត់ៗ ជា​មួយ​រូប​រាង​ស្រដៀង Galaxy Note ជំនាន់ទី 2

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

LG ទើបដាក់បង្ហាញនូវផាប្លេតស៊េរីចុងក្រោយមួយ លើ​ទីផ្សារ​សហរដ្ឋ​អាមេរិច ដែល​ជា​ជំនាន់ទី 3 របស់​ម៉ូឌែល Stylo ។ បើ​និយាយ​ទៅរូបរាង​របស់​វា ស្រដៀង​ទៅ​នឹង​ម៉ូឌែល Galaxy Note ដែរ ដោយមាន​ភ្ជាប់​មកជាមួយប៊ិចមួយផងដែរ និងមានទ្រនាប់ស្គេនម្រាមដៃ, បាសបញ្ចេញសម្លេងនៅផ្នែកខាងក្រោយ។

cover

Final 1000x150 copy

កំលាំងម៉ាស៊ីនមិនសូវខ្លាំងណាស់ណាទេ ដោយវាប្រើប្រាស់បន្ទះឈីប Snapdragon 435 អមជាមួយ​ស៊ីភីយូ 8 គ្រាប់ រត់បានល្បឿន 1.4GHz, អេក្រង់ទំហំ 5.7 អ៊ីញ, កម្រិតបង្ហាញរូបភាព Full HD, រ៉េម​ទំហំ 2GB, អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB, កាមេរ៉ាក្រោយ 13 មេហ្គាភិចសែល, កាមេរ៉ាមុខ 5 មេហ្គា​ភិចសែល, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងថាមពលថ្ម 3080mAh ។

ស្មាតហ្វូននេះ ក៏ដាក់លក់លើទីផ្សារសហរដ្ឋអាមេរិកមុនគេដែរ ដូចនេះនៅពេលបន្ទាប់ ក៏ប្រហែលជាមាន​លក់​នៅ​ក្នុងស្រុកយើងដែរ ដោយគ្រាន់តែយូរជាងនេះបន្តិច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:24 AM, 19 May
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ