ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy C10 Plus នឹង​ក្លាយ​ជា​ស្មាត​ហ្វូន​ដំបូង​របស់ Samsung ដែល​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ!

Galaxy C10 Plus នឹង​ក្លាយ​ជា​ស្មាត​ហ្វូន​ដំបូង​របស់ Samsung ដែល​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះមិនមែនជារូបភាពប្រឌិត​ឡើង​នោះ​ទេ ដោយ​មាន​ការ​អះ​អាង​ត្រឹមត្រូវ និង​ទ​ទួល​ស្គាល់​ថា ជា​រូបរាង​របស់​ស្មាតហ្វូន Galaxy C10 Plus ដែល​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ហើយ​អាច​បញ្ជាក់​បាន​ថា នេះ​ក៏ជា​ស្មាត​ហ្វូនដំបូងរបស់ Samsung ដែលជិតនឹងបង្ហាញខ្លួនជាផ្លូវការ ជាមួយកាមេរ៉ាក្រោយភ្លោះបែបនេះ។

cover

Final 1000x150 copy

ចំពោះកំលាំងម៉ាស៊ីនវិញ ជាប្រភេទស្មាតហ្វូនធុនមធ្យម ដែលប្រើប្រាស់បន្ទះឈីប Snapdragon 660, ស៊ីភីយូ 8 គ្រាប់ និងជីភីយូ Adreno 512 ។ ហើយស្មាតហ្វូននេះ មានមុខងារថ្មីៗជំនួយដូចជា AI assistant Bixby ផងដែរ។ ចំពោះរូបរាង​ស្រដៀងទៅនឹង Galaxy C5 Pro ដែរ តែគ្រាន់តែម៉ូឌែលនេះ មានកាមេរ៉ាក្រោយចំនួន 2 ហើយវាក៏ជាប្រវត្តិសាស្រ្តផងដែរ ដែល Samsung ជិតនឹងបញ្ចេញស្មាតហ្វូន​កាមេរ៉ាក្រោយភ្លោះដំបូងលើម៉ូឌែលនេះ ដោយបែរជាទុក Galaxy Note 8 ចេញក្រោយទៅវិញ។

1

នេះជារូបភាពច្បាស់ការ តែការដាក់បង្ហាញមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ដូចនេះ យើងអាចរង់​ចាំ​មើល​បន្តិចទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:21 AM, 19 May
  • ប្រភព: Android Headlines
  • Tag: ទូរស័ព្ទ