ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OPPO F3 និង F3 Plus ដែល​មាន​កាមេរ៉ា​មុខ​ដល់​ទៅ 2 គ្រាប់​ឥលូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​កា​រនៅ​កម្ពុជាហើយ

OPPO F3 និង F3 Plus ដែល​មាន​កាមេរ៉ា​មុខ​ដល់​ទៅ 2 គ្រាប់​ឥលូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​កា​រនៅ​កម្ពុជាហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

OPPO ត្រកូល F បានបង្ហាញខ្លួន ដំបូង​ក្នុ​ង​ឆ្នាំ 2016 ហើយ​វា​ពិត​ជា​ទទួលបាន ការគាំទ្រ​ខ្លាំង​មែនទែន នេះ​ក៏​ដោយ​សារ​តែ​សមត្ថភាព​កាមេរ៉ា Selfie របស់​វា​ដែល​អាច ផ្តិត​យក​រូបភាពបានធំ ច្បាស់ម៉ត់ល្អ ហើយ​ដោយ​ឡែក​ឆ្នាំនេះ ក្រុមហ៊ុនបាន​ត្រៀមខ្លួនរួចហើយ ដើម្បីបញ្ចេ​ញម៉ូឌែល​ថ្មី ដែល​នឹង​មិន​ធ្វើ​អោយ​អ្នក​ប្រើប្រាស់ ខកបំណងនោះទេ។ កាលពីល្ងាចថ្ងៃពុធ ទី 17 ឧសភាម្សិលមិញនេះ ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេសកម្ពុជា បានធ្វើការដាក់សម្ភោធបង្ហាញ ស្មាតហ្វូនទាំងពីរស៊េរីថ្មីរបស់ខ្លួន នោះគឺ OPPO F3 និង F3 Plus ជាផ្លូវការ ដោយមានអ្នកនាង ពេជ្រសោភាធ្វើជាអគ្គរាជទូតសុឆន្ទៈ អញ្ជើញធ្វើជាភ្ញៀវ​កតិត្តយស​ដូចឆ្នាំរាល់ដងដែរ។

1 (2)

Final 1000x150 copy

ដោយសារតែនេះ គឺជាយុគសម័យកាមេរ៉ាភ្លោះនោះ ក្រុមហ៊ុន OPPO ក៏បានកែច្នៃបំពាក់ កាមេរ៉ាភ្លោះ ចំនួនពីរគ្រាប់ នៅខាងមុខស្មាតហ្វូន ទាំងពីរនេះ ដែលវានឹងជួយអោយ បទពិសោធន៍ នៃការថតរូប Selfie កាន់តែឈានទៅដល់ កម្រិតមួយទៀត។ កាមេរ៉ាមួយ មានទំហំ 16 មេហ្គាភិចសែល ដែល​អាច​ផ្តិត​យក​រូបភាព​ បានក្នុងទំហំធំ ហើយមួយគ្រាប់ទៀតមានទំហំ 8 មេហ្គាភិចសែល ជាប្រភេទ Len មុំវែង ដែលអនុញ្ញាត្តិអោយយើង អាចថតរូបជាមួយមិត្តភក្កិរបស់យើង បានគ្រប់គ្នា និងមានភាពច្បាស់ម៉ត់ល្អ។ ចំពោះលក្ខណៈសម្បត្តិរបស់វាវិញ ក៏ស្ថិតនៅក្នុងលំដាប់ល្អប្រសើរមួយផងដែរ ដោយចំពោះ OPPO F3 វាមានអេក្រង់ទំហំ 5.5 អ៊ីង អាចបង្ហាញរូបភាព បានក្នុងទំហំ Full HD និងក្រាលដោយកញ្ចក់ Corning Gorilla Glass 5 ផ្កួបគ្នាជាមួយបច្ចេកវិទ្យា In-cell touch ដែលធ្វើអោយទូរស័ព្ទមានកម្រាស់ស្តើង តែ​ធន់​។ ចំពោះកាមេរ៉ាខាងក្រោយ របស់វាវិញ មានទំហំ​13 មេហ្គាភិចស៊ែល មាន Aperture F2.2 មាន​ភ្លើង Flash មួយគ្រាប់ មានរ៉េមទំហំ 4GB, អង្គផ្ទុកទិន្នន័យ 64GB  ប្រភេទ Mediatek MT6750T Octa-core ល្បឿន1.5GHz និងមានកំលាំងថ្ម 3200mAh និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android Marshmallow 6.0 ស្រោបដោយផ្ទៃអ៊ីនធឺហ្វេស Color OS 3.0។

3_cover

ក្រឡេកទៅមើល F3 Plus វិញវាមានលក្ខណៈសម្បត្តិ កាន់តែប្រសើរ ដោយវាមានអេក្រង់ទំហំ 6 អ៊ីង ប្រើប្រាស់ស៊ីភីយូ Snapdragon 653 Octa-core ល្បឿន 1.95Ghz មានកម្លាំងថ្មទំហំ 4000mAh និង​មាន​បច្ចេកវិទ្យា សាកថ្មរហ័ស OPPO VOOC ផងដែរ។ ចំពោះកាមេរ៉ាខាងក្រោយរបស់វាវិញ ក៏មាន​គុណភាព​ល្អផងដែរ ដោយវាមានទំហំ 16 មេហ្គាភិចស៊ែល មាន Aperture F1.7 ប្រើប្រាស់ស៊ិនស័រ Sony IMX398 ដែលអាចផ្តិតយករូបភាព បានច្បាស់ល្អ ហើយវាក៏អាចថតវីដេអូនៅក្នុង កម្រិត 4K ផង​ដែរ​។

2

ក្រុមហ៊ុនOPPO បានឲ្យដឹងថា ម៉ូដែលF3 l F3 Plusនិងចាប់ផ្តើមកម្មវិធី Pre-order ចាប់ពីថ្ងៃទី ១៨ ខែ​ឧសភា រហូតល់ថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០១៧ នេះហើយ។ សម្រាប់ការដូ Pre-order ម៉ូដែល F3 នឹង​ទទួល​បានកាស (Headphone) មួយ និងថ្មសាក Power Bank(10000mAh) មួយ។ ចំពោះកាដូ​ម៉ូដែល F3Plus វិញមាន Bluetooth Headphone មួយនិងដង Selfie មួយ។ ចំពោះតម្លៃវិញគឺ F3 តម្លៃ $319 ហើយ F3Plus តម្លៃ $489។ សម្រាប់តម្លៃនិងលក្ខណៈប៉ុណ្នឹង យើងអាចរាប់បានថាទូរស័ព្ទទាំងពីរនេះ ជា​ទូរស័ព្ទ​ធុនមធ្យម ប៉ុន្តែមានលក្ខណៈពិសេសគ្រប់គ្រាន់ដែលយើងគ្រប់គ្នាចង់បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 4:27 PM, 18 May
  • ប្រភព: Oppo Cambodia
  • Tag: ទូរស័ព្ទ