ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OPPO A77 ទើបតែចេញ​ជា​ផ្លូវ​ការ លក្ខណៈ​សម្បត្តិ ខាង​ថត Portrait Mode មិន​ធម្មតា

OPPO A77 ទើបតែចេញ​ជា​ផ្លូវ​ការ លក្ខណៈ​សម្បត្តិ ខាង​ថត Portrait Mode មិន​ធម្មតា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Oppo ក៏មាន ឈ្មោះ និងទីផ្សារ ច្រើន​នៅ​ប្រទេស យើង ផង​ដែរ​ដោយ អ្នក​ប្រើ​ប្រាស់ ភាគ​ច្រើន ប្រើ​ស្មាតហ្វូន របស់ Oppo នេះ គឺដោយសារ​ រចនាបថ និង ការមេរ៉ាដ៏ច្បាស់ របស់ស្មាតហ្វូន Oppo មួយ​ចំនួន​នេះ។ ដោយមានភាពពេញនិយម តាមបណ្ដាប្រទេស មួយចំនួន មិនត្រឹមតែ ប្រទេសចិន នោះ ធ្វើ​អោយ​ក្រុមហ៊ុន ចិនមួយនេះ តែងតែខិតខំ ចេញអ្វីដែលថ្មី នឹងគេដែរ ទៅលើស្មាតហ្វូន របស់ខ្លួន ជា​ពិសេស​ ​តែងតែផ្ដោត ទៅលើកាមេរ៉ា សំខាន់ជាងគេ ទើបកាមេរ៉ារបស់ ស្មាតហ្វូន Oppo មួយៗ មិន​ធម្មតា​ឡើយ។

cover

Final 1000x150 copy

ហើយថ្មីៗ នេះក្រុមហ៊ុន Oppo បានបញ្ចេញ អាវុធ សំងាត់  របស់ខ្លួន​ថ្មី ហើយមានកាមាមេរ៉ាច្បាស់​មកជាមួយ​ទៀតផង។ ក្រុមហ៊ុន Oppo បានចេញនូវស្មាតហ្វូនស៊េរីថ្មី ដែលហៅថា A77 ។ A77 នេះជា​ស្មាតហ្វូន ស៊េរថ្មីមួយរបស់ Oppo វាពុំមែនជា ស្មាតហ្វូនកំពូលអ្វីនោះ ឡើយ ដោយកម្លាំងម៉ាស៊ីន វានៅ​ស្ទើរ​ណាស់។ វាប្រើប្រាស់បន្ទះឈីប Media Tek MT6750T និង Ram​ ទំហំ 4GB ប៉ុណ្ណោះ។ សម្រាប់​ទំហំ​អេក្រង់ របស់ ស្មាតហ្វូននេះមានទំហំ 5.5 អាចបង្ហាញរូបភាពកម្រិត 1920 x1080 ភិចសេល។ ជាងនេះទៅទៀតនោះថ្វីត្បិតតែ វាមានកម្លាំងម៉ាស៊ីន វាអន់ បន្តិច មែនតែកម្លាំងថ្មវាធំដល់ទៅ 32000mah ។ រីឯកាមេរ៉ាវិញ គឺ គ្រាន់បើដោយ កាមេរ៉ាខាងមុខ មានទំហំ 13 មេហ្គាភិចសែល មាន​កម្រិត Aperture  ទប់លំញ័រ  f/2.2 និង កាមេរ៉ាខាងក្រោយ វិញទំហំ  16 មេហ្គាភិចសែល ហើយកម្រិត Aperture f/2.0 ជាមួយនឹងមុខងារ Beauty 4.0 ។

pic 1 pic 2

A77 នេះរចនាឡើង មានពណ៌ 2 គឺពណ៌មាស និង ពណ៌ Rose Gold។ ក្រុមហ៊ុន Oppo ក៏បានប្រកាស តម្លៃ ហើយគឺ វាមាតម្លៃ 365$ និងមានចេញលក់នៅទីផ្សារប្រទេសកម្ពុជា ឆាប់ៗ នេះហើយ។ សរុប​សេចក្ដីមក លក្ខណៈសម្បត្តិរបស់ Oppo  A77 នេះវាជា ស្មាតហ្វូន មិនសម្រាប់អ្នកទូទៅឡើយ តែ វា អាចនិយាយបានសម្រាប់ អ្នក ចូលចិត្តថតរូប  Selfie នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:18 PM, 18 May
  • ប្រភព: GSm arena
  • Tag: ទូរស័ព្ទ