ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លើកនេះ​លេច​ចេញ​រូបរាង iPhone 8 យ៉ាង​ច្បាស់​ក្រឡែត!

លើកនេះ​លេច​ចេញ​រូបរាង iPhone 8 យ៉ាង​ច្បាស់​ក្រឡែត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកទល់នឹងពេលនេះ iPhone 8 បានបែក​ធ្លាយ​ជា​ច្រើន​លើក​ច្រើនសារ​ណាស់​មក​ហើយ រួមមាន​ទាំង​វីដេអូ និងរូបភាពប្លែកៗ ដែល​ត្រូវ​បានសារពត៌មានអះអាងថា ជារូបភាពច្នៃប្រឌិតផង រូបភាពគម្រូផង ហើយខ្លះក៏ជារូបរាងកែច្នៃផង។ ជាក់ស្ដែង ថ្ងៃនេះ iPhone 8 បានងើបមុខម្ដងទៀតហើយ តាមប្រព័ន្ធ​អ៊ីនធឺណែត ដែលត្រូវបាននារីម្នាក់កាន់ពេញដៃតែម្ដង បង្ហាញអំពីរូបរាងរចនាបទថ្មីរបស់ iPhone 8 គ្រោង​ចេញឆ្នាំក្រោយនេះ ជាមួយនឹងកាមេរ៉ាភ្លោះបែបបញ្ឈនៅខាងក្រោយ និងមានតួខ្លួនស្រោប​ឡើង​ពី​កញ្ចក់ និងមានស្រោមថ្លាការពារពីខាងក្រៅ។

1 2

Final 1000x150 copy

អ្វីដែលពិសេសមួយផ្សេងទៀតជុំវិញការផ្លាស់ប្ដូររូបរាងគឺ iPhone 8 បែកធ្លាយរូបភាពនេះ ពុំមានបំពាក់​មក​ជា​មួយ​នឹងប៊ូតុង Home នៅពីខាងមុខទៀតនោះទេ ដែលសបញ្ជាក់ឲ្យដឹងថា Apple អាចនឹងបង្កត់​សេនស័រ​ស្កេនក្រយ៉ៅដៃនៅផ្ទៃអេក្រង់ផ្ទាល់តែម្ដង ឬអាចបន្ថែមមុខងារស្កេនមុខ និងប្រស្រីភ្នែក? យើងក៏​មិន​ទាន់ដឹងដូចគ្នា ម្យ៉ាងរូបភាពនេះពុំបានបើកឲ្យម៉ាស៊ីនដំណើរការផងដែរ ដែលយើងមិនទាន់ហ៊ាន​និយាយ​​ថា វាគឺពិតជារូបរាង iPhone 8 គ្រោងនឹងចេញនោះទេ។ សម្រាប់រចនាបទខាងឆ្វេង និងខាងស្ដាំ ក៏ដូចជារន្ធ Lightning នៅរក្សានៅដដែល អមមកជាមួយរន្ធបំពងសម្លេងសងខាងតែម្ដង។

3 4

សម្រាប់ការបែកធ្លាយរូបភាពលើកនេះ តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ? តើរូបភាពដែលអះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាង​ថាជា iPhone 8 មួយនេះ អាចទាក់ចិត្តរបស់អ្នកបានឬទេ? ឬអ្នកគិតថាវាស៊ាំញ៉ាំដដែល? ដោយ​គ្រាន់​​​​​​​​​​​​​​​​​​​​​​​​​​​តែកែប្រែចំនុចខ្លះប៉ុណ្ណោះ?

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:10 PM, 18 May
  • ប្រភព: BGR
  • Tag: ទូរស័ព្ទ