ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Android Go ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ! ស្រាល លឿន និង​វៃ​ឆ្លាត

Android Go ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ! ស្រាល លឿន និង​វៃ​ឆ្លាត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គ្រាន់តែលើពាក្យថា Android ប្រិយមិត្តប្រាកដជា​ដឹង​ច្បាស់​ថា វាគឺ​ជាប្រព័ន្ធ​ប្រតិបត្តិ​ការ​កំពុង​ពេញ​និយម​មួយ​របស់ Google ដែល​ដំណើរ​ការ​នៅ​លើស្មាតហ្វូនរាប់រយលានគ្រឿងទាំងស៊េរីចាស់ និងស៊េរីថ្មីនា​ពេល​បច្ចុប្បន្ន ហើយក៏កំពុងបន្តកំណែ Update ជាប្រចាំផងដែរ ដោយឆ្នាំ 2017 នេះ Andorid O ត្រៀម​នឹង​ចេញ​ផងដែរ អាចនឹងប្រើបាននាចុងឆ្នាំ ឬដើមឆ្នាំក្រោយតែម្ដង។ ជាងនេះទៅទៀត Google ក៏បា​ន​ធ្វើ​សេចក្ដីប្រកាសចេញ នូវប្រព័ន្ធប្រតិបត្តិការមួយផ្សេងទៀតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Google I/O ដែលវាមានឈ្មោះថា Android Go ជាប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាងមួយ បង្កើតឡើងក្នុងគោលដៅ​ពិសេស​។

1

Final 1000x150 copy

ការបង្កើតចេញជាប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះ Google បានបញ្ជាក់ឲ្យដឹងថា ខ្លួនបង្កើត Android Go ឡើង ដោយហេតុថាមានការបំផុតគំនិតចេញពីកម្មវិធី YouTube Go ដោយវាជាកម្មវិធីស្រាល តូច និង​ងាយស្រួលប្រើប្រាស់។ Google បញ្ជាក់ទៀតថា Android Go គឺជាប្រព័ន្ធប្រតិបត្តិការ Android ដែល​តូច ស្រាល ហើយនឹងវ័យឆ្លាត ដោយត្រៀមនឹងបំពាក់ឲ្យដំណើរការនៅលើម៉ាស៊ីនស្មាតហ្វូនដែល​មាន​ទំហំ RAM 1GB ឬតូចបំផុតដល់ 512GB ដែលអាចទ្រទ្រង់រត់កម្មវិធី និងហ្គេមបាន ដោយកម្មវិធីនៅក្នុង Play Store នឹងត្រូវបានធ្វើការកែច្នៃបន្ថែមធ្វើឲ្យការប្រើប្រាស់កម្មវីធីនៅលើម៉ាស៊ីនតូចៗ និងធូរ​ថ្លៃបាន​រលូន​តាមរយៈកម្មវិធី Building for Billions សម្រាប់ក្រុម Developers។

2

ប្រិយមិត្តអាចនៅមានចម្ងល់ថា Android Go ខុសគ្នាពី Android ធម្មតាយ៉ាងមិច? វាខុសគ្នាត្រង់ថា Android Go ជាប្រព័ន្ធប្រតិបត្តិការតូច បំបែកខ្លូនចេញពី Android O សម្រាប់រត់នៅលើម៉ាស៊ីនស្មាតហ្វូន ឬថេប្លេតតម្លៃថោក ដែលមានទំហំ RAM ក្រោម 1GB តែរាល់មុខងាររបស់ Android ទាំងអស់នឹងពុំមាន​​នៅលើ Android Go នោះទេ មានន័យថារាល់ម៉ាស៊ីនតម្លៃធូរថ្លៃ មានផ្នែករឹកខ្សោយនឹងត្រៀមដំណើរការ​ដោយ Android Go នេះតែម្ដង ដោយវាអាចដើរបានរហ័ស ព្រោះ Google បានធ្វើឲ្យ OS មួយនេះ​ស្រាល ថែមទាំងទទួលបានកម្មវិធី និងហ្គេម ត្រូវបាន Optimized រួចរាល់ទៀតផង។ និយាយឲ្យខ្លី ហើយ​ងាយ​ស្រួលស្ដាប់ទៅ វាដូចជាកូនរបស់ Android អញ្ចឹង គ្រាន់តែមុខងាររបស់វាតិចជាងខ្លះ ហើយ​ក៏​មាន​ប្រើ​តែ​នៅ​លើ​ឧបករណ៍ធូរថ្លៃប៉ុណ្ណោះ។

3

Google នឹងនាំយក Android Go មកដល់ម៉ាស៊ីនស្មាតហ្វូនជាច្រើនម៉ាក និងម៉ូឌែល ជាមួយនឹងតម្លៃធូរ​ថ្លៃ មកដល់ក្នុងទីផ្សារនាឆ្នាំ 2018 ក្រោយនេះ ដោយបច្ចុប្បន្នក្រុម Developer កំពុងដុតដៃដុតជើង​ក្នុង​ការ​ផលិត​ប្រព័ន្ធប្រតិបត្តិការតូចនេះឡើយហើយ។ ដូច្នេះឆ្នាំក្រោយ យើងនឹងឃើញមានការប្រកួតប្រជែង​កាន់​តែ​ច្រើនក្នុងទីផ្សារស្មាតហ្វូន ដោយអ្នកមានថវិកា​តិច ក៏អាចប្រើប្រាស់ទូរស័ព្ទវ័យឆ្លាតបានដូចគេ​ដូចឯង​ដែរ ឈប់លំបាកទៀតហើយ។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:04 PM, 18 May
  • ប្រភព: Google I/O
  • Tag: ទូរស័ព្ទ