ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG V30 អាច​នឹង​ចេញ​នៅ​ក្នុង​ត្រី​មាសទី 3

LG V30 អាច​នឹង​ចេញ​នៅ​ក្នុង​ត្រី​មាសទី 3

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន LG បាន ទើបតែ ចេញ នូវ អាវុធ ពិសេស របស់ ខ្លួន គឺ LG G6 ថ្មីៗ នេះផងដែរ  ហើយ ត្រកូល G ត្រូវ បាន បញ្ចប់ ឈានជិតមកដល់ ត្រកូល V ម្ដង ។ ហើយថ្មីៗ នេះផងដែរ តាមប្រភព លេចធ្លាយ បានអោយដឹង ថា​ LG V30 អាច នឹងចេញនៅ ត្រីមាសទី​3 នេះហើយ។

cover

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះ LG V30 អាចនឹងមានការផ្លាស់ ប្ដូរច្រើន និង សមត្ថភាព កម្លាំង ម៉ាស៊ីន ប្រហាក់​ប្រហែល នឹង LG G6 ផងដែរ។ ដោយយោងតាម ប្រភព​លេចធ្លាយចុងក្រោយនេះ LG V30 អាចនឹង អមមកជាមួយនឹង​អេក្រង់ OLED ផងដែរ ដែលអាចបង្ហាញភាពច្បាស់ ម៉ត់ គ្រប់​ កាលៈទេស មិនថា នៅ​ក្រោម​ពន្លឹថ្ងៃ​។ ជាងនេះទៅទៀតនោះ វាអាចមាន Ram ទំហំ​ធំ 6GB កម្លាំង CPU អាចនឹងដូច G6 គឺ Snapdragon 835  និង អង្គផ្ទុកទិន្នន័យមានល្បឿនលឿន  ប្រភេទ UFS 2.1។  រីឯ ទំហំអេក្រង់ និង លក្ខណៈ​សម្បត្តិផ្សេងៗទៀតនោះ គឺ នៅស្ងាត់ នៅឡើយ​ អាចនឹងចេញនៅពត៌មានក្រោយៗទៀត។

pic 1

ដូច្នេះនេះគ្រាន់តែពត៌មានលេចធ្លាយ ត្រួសៗ ប៉ុណ្ណោះ គឺមិនទាន់យកជាការនូវឡើយ  អញ្ចឹងហើយ អាច​នឹង​មាន​នៅ ត្រីមាសទី 3 ហើយក៏អាច អត់ផងដែរ បើចង់ដឹងច្បាស់នោះ ទាល់តែចាំមើលទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:57 PM, 18 May
  • ប្រភព: wccftech
  • Tag: ទូរស័ព្ទ