ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    S8 និង S8+ ក៏​ឈរ​នៅ​ក្នុង​តារាង​លំដាប់​កំពូល​ស្មាតហ្វូន​ថត​រូប​បាន​ស្អាត​ជាង​គេ​ដែរ! ចាញ់ U11 បន្តិច​ប៉ុណ្ណោះ

S8 និង S8+ ក៏​ឈរ​នៅ​ក្នុង​តារាង​លំដាប់​កំពូល​ស្មាតហ្វូន​ថត​រូប​បាន​ស្អាត​ជាង​គេ​ដែរ! ចាញ់ U11 បន្តិច​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ម្សិលមិញក្រុមហ៊ុន HTC បានញញឹមញញែមខ្លាំងជុំវិញសមត្ថភាពកាមេរ៉ថតរូប របស់កំពូល ស្មាតហ្វូនរបស់ខ្លួន U11 ដែលចេញកាល ពីថ្ងៃទី 16 កន្លងទៅ ជាមួយនឹងការ ប្រើប្រាស់ដោយ ច្របាច់។ HTC U11 ត្រូវបានក្រុម អ្នកជំនាញ DxOMark ដាក់ពិន្ទុបាន ដល់ទៅ 90 លើ 100 ឈ្នះ Google Pixel និង Pixel XL ដែលទទួល បានពិន្ទុ 89 ធ្វើឲ្យស្មាតហ្វូន របស់ HTC ឆ្នាំនេះឡើងមុខ ឡើងមាត់ផ្នែក កាមេរ៉ាថតរូប និងវីដេអូខាងក្រោយ មិនធម្មតា នោះទេ។ យ៉ាងណាមិញ ក្រលែកទៅមើល កំពូលស្មាតហ្វូនកំពុង លេចធ្លោក្នុង ទីផ្សារគឺ Galaxy S8 និង S8+ ឯណោះវិញ Samsung មិនបានកែប្រែ កាមេរ៉ាខាងក្រោយ របស់វានោះទេ គឺដូចទៅនឹង Galaxy S7 និង S7 edge អញ្ចឹងដែរ ហើយវាក៏ត្រូវ បានក្រុមជំនាញ DxOMark ដាក់ពិន្ទុ ឲ្យផងដែរ។

1

Final 1000x150 copy

ប្រភពពត៌មានផ្លូវការបានចេញផ្សាយឲ្យដឹងថាទាំង Galaxy S8 និង S8+ ទទួលបានពិន្ទុ 88 ក្រោម Google Pixel/XL ចំនួន 1 និងក្រោម HTC U11 តែ 2 ពិន្ទុះប៉ុណ្ណោះ មានន័យថា S8 និង S8+ នៅតែមានសមត្ថភាព ខ្ពស់ក្នុងការ ចាប់យករូបភាព ដោយផលិតចេញ មកនូវលទ្ធផល អាចទទួលយក បាន ពិសេស នៅទីកន្លែងមាន ពន្លឺគ្រប់គ្រាន់ តែម្ដង។ DxOMark ក៏បានបញ្ជាក់ ប្រាប់ផងដែរថា កាមេរ៉ាក្រោយ របស់ S8 មានសមត្ថភាព ខ្ពស់ក្នុងការ Focus ទៅលើគ្រប់ គោលដៅ ថែមទាំងមាន កម្រិត White Balance ត្រឹមត្រូវ មិនស្រាល ហើយក៏មិនខ្លាំង ពេកដែរ ថែមទាំងកាត់ បន្ថយគ្រាប់ Noise ល្អិតតូចៗ បានច្រើន ផងដែរ មានន័យថា S8 និង S8+ ពុំមានបញ្ហា ជាមួយនឹង Exposure និងពណ៌ឡើយ អាចឲ្យម្ចាស់ របស់វាថតរូប បែបធម្មតាបាន យ៉ាងប្រសើរ ហើយបើបើក មុខងារ HDR ទៀតនោះ នឹងធ្វើឲ្យ រូបកាន់តែ លេចធ្លោ និងស្រស់បំព្រង ទៀតផង។

2

មិនតែប៉ុណ្ណោះ DxOMark បានបន្ថែមទៀតថា សម្រាប់ ការថតរូប Low Light វិញគឺគុណភាព រូបភាពនៅរក្សា បានល្អ រាល់សាច់ Details ត្រូវបានរក្សា នៅដដែល តែលុះត្រាតែ កាមេរ៉ា និងវត្ថុត្រូវថត នោះនៅស្ងៀម មួយកន្លែង បើរង្គើ ឬមាន សកម្មភាព S8 និង S8+ មិនអាចថតយក រូបបានស្អាត ខ្លាំងនោះទេ គឺនឹងមាន សភាព Blur បន្តិច ហើយគុណភាព នឹងបាត់បង់ តាមហ្នឹង។ សម្រាប់ការថតរូប វិញ DxOMark បានបញ្ជាក់ថា សមត្ថភាពថតវីដេអូ គឺប្រសើរជាង នៅលើ S7 និង S7 edge ច្រើន ដូច្នេះ សម្រាប់ ប្រិយមិត្ត ចង់បានស្មាតហ្វូន កំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ មហាជនទូទាំង ពិភពលោក ហើយអ្នកក៏ ចូលចិត្តថតរូប និងវីដេអូ ទៀតនោះ S8 និង S8+ នឹងមិនធ្វើឲ្យអ្នក ខកបំណង ឡើយ។

ខាងក្រោមគឺជារូបភាពមួយចំនួនថតឡើងដោយកាមេរ៉ាក្រោយរបស់ S8 និង S8+

3 4

http://allwallpapersfree.blogspot.com

6 7 8

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:03 PM, 18 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ