ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ទី​បំផុត Google Assistant អាច​ប្រើ​នៅ​លើ iOS ជាមួយ iPod Touch, iPhone និង iPad បានហើយ

ទី​បំផុត Google Assistant អាច​ប្រើ​នៅ​លើ iOS ជាមួយ iPod Touch, iPhone និង iPad បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ Google I/O ដែលបានប្រព្រឹត្តទៅកាល ពីម្សិលមិញនេះ ក្រុមហ៊ុនយក្ស Google បានប្រកាសចេញ ជាផ្លូវការ នូវវត្តមានកម្មវិធី ល្បីៗជាច្រើន ក៏ដូចជាប្រកាស អំពីគម្រោង និងក្ដីស្រម៉ៃ នាថ្ងៃអនាគត ដែលត្រៀមនឹង កើតមានឡើង ឲ្យមហាជន ទូទាំងពិភពលោក បានដឹង ហើយរង់ចាំថ្ងៃ ទាំងនោះ មកដល់។ ក្នុងនោះផងដែរ Google ក៏បានធ្វើការ ប្រកាសជាផ្លូវការ តែម្ដងថា មុខងារដ៏ល្បីល្បាញ ឈ្មោះថា Google Assistant ដែលជាទូទៅ គឺមានតែប្រើនៅលើ ស្មាតហ្វូន Android មួយចំនួននោះ នឹងមានវត្តមាន ឲ្យប្រើប្រាស់ ជាផ្លូវការនៅលើ ប្រព័ន្ធប្រតិបត្តិការ iOS ហើយ មានន័យថាម្ចាស់ iPod Touch, iPhone និង iPad ទាំងអស់ អាចរីករាយក្នុង ការប្រើប្រាស់ ជាមួយនឹង មុខងារវៃឆ្លាត មួយនេះ។

1

Final 1000x150 copy

ជាមួយនឹងមុខងារធំមួយរបស់ Google បានដាក់បញ្ចូលឲ្យ ប្រើប្រាស់នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS មួយនេះ សបញ្ជាក់ឲ្យ ឃើញថា Google បានសហការណ៍ យ៉ាងស្អិតរមួត ជាមួយនឹង Apple ក្នុងការនាំយក មុខងារវៃឆ្លាតនេះ ទៅកាន់ឧបករណ៍ iDevices ធ្វើឲ្យការប្រើប្រាស់ កាន់តែ ងាយស្រួល ព្រោះដូចអ្វី ដែលប្រិយមិត្ត មួយចំនួនបានដឹង ស្រាប់អញ្ចឹង Google Assistant មានមុខងារច្រើន អាចជួយដោះ ស្រាយបញ្ហា និងស្វែងរកអ្វី ដែលម្ចាស់ ទូរស័ព្ទ ឬថេប្លេត ចង់បាន។ យ៉ាងណាក៏ដោយ សម្រាប់ក្ដាដំបូង នៃការចូលខ្លួន ទៅកាន់ iOS មុខងាររបស់ Google Assistant នៅមិនទាន់ដំណើរការ បានពេញលេញ ដូចនៅលើ ស្មាតហ្វូន Android នោះទេ មានន័យថា មុខងារ និងភាពវៃឆ្លាត របស់វានៅមាន កំណត់ ថែមទាំងមិនទាន់ អាចនឹងដំណើរការ បានស្រួលបួល ទៀតផង។

2

ការនាំយក Google Assistant ទៅកាន់ iOS នេះ គឺ Google មានចក្ខុវិស័យ វែងឆ្ងាយ មើលឃើញ អំពីអនាគត ដែលផលិតផល ជាច្រើននឹងមាន ភាពវៃឆ្លាត សូម្បីតែសំភារៈ នៅតាមផ្ទះ ក៏អាចធ្វើការ បញ្ជាតាមប្រព័ន្ធ អេឡិចត្រូនិច ផងដែរ។ ជាឧទាហរណ៍ Google Home ជាដើម ដែលអនុញ្ញាតឲ្យ យើងធ្វើការកំណត់ មុខងារ ជាច្រើនទៅលើ ឧបករណ៍អេឡិចត្រូនិច វៃឆ្លាតរបស់ Google ដូច្នេះហើយ មិនថាអ្នកប្រើ Android ឬ iPhone នោះទេ គឺអាចបញ្ជា បានដូចគ្នា។ យ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះ Google Assistant នៅមិនទាន់ បើកឲ្យ Download យកទៅប្រើប្រាស់ ជាផ្លូវការ តាមរយៈ App Store នៅឡើយទេ ដោយវាត្រៀមនឹង មកដល់ឆាប់ៗ ខាងមុខនេះ ក្នុងឆ្នាំ 2017 នេះឯង ហើយក៏នឹង ត្រៀមចេញកំណែ Update ជាបន្តបន្ទាប់ ផងដែរ ដើម្បីជួសជុល Bugs និងបញ្ហា ប្រឈមនានា ដូចបានរៀបរាប់ ខាងដើម ធ្វើយ៉ាងណាឲ្យ Google Assistant នេះដំណើរការ បានរលូន ដូចនៅលើ Android អញ្ចឹងដែរ។

3cover

សរុបមក Google Assistant នឹងដើរតួយ៉ាងសំខាន់ នៅលើ iOS តែ Apple ក៏មិនបើកដៃឲ្យ Google ស៊ីដាច់ Siri របស់ខ្លួនដែរ មានន័យថា មុខងារវៃឆ្លាត ចំបងគេ នៅលើ iOS គឺនៅតែជា Siri ដដែល ហើយ Google Assistant នឹងឈរនៅក្នុង លំដាប់ទី 2 ក្នុងការជួយ ជ្រោមជ្រែងការ ប្រើប្រាស់ ប្រចាំថ្ងៃ។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:04 AM, 18 May
  • ប្រភព: Google
  • Tag: កម្មវិធី & ហ្គេម