ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Google បន្ថែម​មុខងារ​ពិសេស​អ្វី​ខ្លះ​នៅ​លើ Android O?

Google បន្ថែម​មុខងារ​ពិសេស​អ្វី​ខ្លះ​នៅ​លើ Android O?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ I/O ដ៏ធំរបស់ Google ប្រចាំឆ្នាំ 2017 នេះ ខ្លួនបាន ដាក់បង្ហាញ​ សមិទ្ធផល ជាច្រើន ដែលក្នុងនោះ មានដូចជា កំណែអាប់ដេតថ្មី ប្រព័ន្ធ ប្រតិបត្តិការណ៍ថ្មី និងឧបករណ៍ ថ្មីៗជាដើម។ ក៏ប៉ុន្តែអ្វី ដែលយើង ទាំងអស់គ្នា គប្បីដឹងលឺនោះ គឺទាក់ទង ទៅនឹង កំណែអាប់ដេត Android O ជំនាន់ថ្មីនេះឯង ព្រោះអីយើង ពិតជា ចង់ដឹង ខ្លាំងណាស់ថា Google បានដាក់បញ្ចូល មុខងារ ថ្មីៗអ្វីខ្លះ ទៅលើវា ហើយ តើយើង សាកសម នឹងរង់ចាំ ប្រើប្រាស់ រឺក៏អត់។

cover

Final 1000x150 copy

តាមពិតទៅ Android O បានបើកអោយសាកល្បងប្រើ តាំងពីខែមីនា មកម្ល៉េះ ដោយឡែកនៅ ថ្ងៃនេះ ក្រុមហ៊ុនបាន ដាក់បង្ហាញ មុខងារពិសេស បន្ថែមៗទៀត ហើយទម្រាំរង់ចាំ ដល់កំណែ អាប់ដេត ពេញលេញ គឺវាអាចនឹង មានមុខងារ ពិសេសច្រើន ជាងនេះ ទៅទៀត។ នៅក្នុងកំណែ អាប់ដេតថ្មីនេះ Android O មានលក្ខណៈពិសេស ដូចជា៖

បង្កើនសុពលភាពថ្ម: ដូចយើងដឹងហើយថា Google បានយកចិត្ត ទុកដាក់ណាស់ ទៅលើបញ្ហាថ្ម នេះ ហើយ Android មានមុខងារ កាត់បន្ថយការ ស៊ីថ្មតាំងពី Android 6.0 Marshmallow មកម្ល៉េះ ដោយឡែក សម្រាប់ Android O នេះវិញគឺ ត្រូវបានកែច្នៃ អោយកាន់តែស៊ី ថ្មតិចជាងមុន ថែមទៀត តាមរយៈការ បង្អាក់ដំណើរការ កម្មវិធី ទូរស័ព្ទដែល មិនចាំបាច់។

មុខងារ Copy-Paste មានប្រយោជន៍ជាងមុន: មុខងារចម្លង (Copy) មានភាពឆ្លាតវៃ ជាងមុន រៀងរាល់ពេល យើងចង់ចម្លើង អាស័យដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែល គឺគ្រាន់តែចុច លើវាពីរ ដងប៉ុណ្ណោះ ហើយយើងក៏ អាច ស្វែងរកអាស័យដ្ឋាន នោះក្នុងផែនទី រឺហៅលេខ ទូរស័ព្ទ-ផ្ញើអ៊ីម៉ែល ដោយផ្ទាល់ នៅលើរបារ Copy-paste នោះតែម្តង។

gsmarena_006

Google Play Project: នេះជាមុខងារសំងាត់មួយ ដែល Google បង្កប់វាទៅក្នុង កម្មវិធី Google Play ដែលវាអាច ជួយត្រួតពិនិត្យ កម្មវិធីទាំងអស់ នៅលើទូរស័ព្ទ យើងដែល បានតម្លើង ក្រែងលោ មានបង្កប់ មេរោគ រឺការ លុកលុយទិន្នន័យ ដែលនេះជាការ ឆ្លើយតប ទៅនឹងបញ្ហាប្រព័ន្ធ សុវត្ថិភាពកន្លងមក។

gsmarena_005

មុខងារជួយបំពេញដោយស្វ័យប្រវត្តិ: វាមានភាពឆ្លាតវៃត្រង់ថា បើអ្នកធ្លាប់ Login គណនីផ្សេងៗ ដូចជា Facebook/ Twitter ជាដើម នៅលើ កម្មវិធី Browser Chrome នោះ វានឹងបំពេញ ដោយស្វ័យប្រវត្តិ នៅលើ កម្មវិធីផ្សេង ទៀតបាន មិនចាំបាច់ ហត់នឿយវាយ អ៊ីម៉ែល រឺលេខសំងាត់ឡើង វិញឡើយ។

មុខងារ Picture-in-Picture: នៅពេលដែលអ្នកកំពុង លេងវីឌីអូ បណ្តើរ រឺមើល YouTube បណ្តើរនោះ យើងអាច បើកទៅ ប្រើមុខងារ ផ្សេងទៀតបាន ដោយវីឌីអូនោះ បង្ហាញក្នុង ទំហំតូច ហើយអាចរំកិល វាចុះឡើង នៅលើ អេក្រង់បាន។

gsmarena_004

នៅសល់មានការផ្លាស់ប្តូរតូចៗ ជាច្រើនទៀត ដែលយើងមិនអាច​ រៀបរាប់អស់បាន ហើយអ្វីដែល គួរអោយកត់ សម្គាល់នោះ គឺវាអាចដំណើរការ ពេល Boot បានលឿនជាង មុនពីរដង, ដំណើរការទូទៅ មានភាពរលូន និងមានស្ថេរភាព ជាងមុន ផងដែរ។ យើងប្រហែលជា ត្រូវរង់ចាំយូរណាស់ រហូតដល់ ចុងឆ្នាំឯណោះ ទម្រាំមានឱកាស អាចប្រើប្រាស់ វាបាន ក៏ប៉ុន្តែបើអ្នក មិនចង់ រង់ចាំទេនោះ អ្នកប្រហែល ជាត្រូវទិញ ទូរស័ព្ទ Google Pixel មកប្រើហើយ នោះទើប អ្នកអាច សាកល្បង ប្រើប្រាស់ មុនគេបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:19 AM, 18 May
  • ប្រភព: Google
  • Tag: ទូរស័ព្ទ