ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ច្បាស់ក្រឡែត​លើក​នេះ ដែល​គេ​សន្និដ្ឋាន​ថា​ជា OnePlus 5

ច្បាស់ក្រឡែត​លើក​នេះ ដែល​គេ​សន្និដ្ឋាន​ថា​ជា OnePlus 5

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញរូបភាព បែកធ្លាយជាបែប​កាត់​ត ឬ Render ឡើង​ដដែលៗ ច្រើន​មក​ហើយ​នា​ពេល​កន្លង​មក ទាក់ទងនឹ​ង​រូបរាង​របស់ OnePlus 5 ដែលគេប៉ាន់ស្មានថា នឹងដាក់បង្ហាញ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ស្របពេលដែលស្ងាត់រូបបែកធ្លាយមួយរយៈមក ស្រាប់តែលេចចេញរូបភាពមួយសន្លឹកទៀត ដែល​ជា​រូបភាពកាន់ជាក់ស្តែងតែម្តង ជាមួយស្លាក់សញ្ញា OnePlus លើស្មាតហ្វូនមួយ ដែលមានកាមេរ៉ាភ្លោះ ហើយ​គេក៏កាន់តែជឿជាក់ថានេះជា OnePlus 5 ។

cover

Final 1000x150 copy

ស្របពេលរូបភាពបែកធ្លាយ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនក៏បានលេចចេញផងដែរ ដោយគេអាច​ដឹង​ខ្លះៗ បានថាស្មាតហ្វូននេះ មានអេក្រង់ 5.5 អ៊ីងដដែល, កម្រិតបង្ហាញរូបភាព 1080 x 1920 ភិចសែល, ប្រើប្រាស់បន្ទះឈីប​ Snapdragon 835, ជីភីយូ Adreno 540, រ៉េមទំហំ 6GB, អង្គផ្ទុកទិន្នន័យ 64GB, ហើយក៏មានជម្រើសអង្គផ្ទុកទិន្នន័យ 128GB ដែលមានរ៉េមទំហំ 8GB ផងដែរ និងកាមេរ៉ាមុខក្រោយទំហំ 16 មេហ្គាភិចសែលទាំង 3 គ្រាប់។

1

តាមរបាយការណ៍ដដែល បានប្រាប់ថា វត្តមានរបស់ OnePlus 5 លើកនេះ អាចនឹងដាក់បង្ហាញនៅក្នុង​ខែមិថុនា ឆាប់ៗខាងមុខនេះ តែមិនទាន់មានប្រភពណា អះអាងឲ្យជាក់លាក់នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:45 AM, 18 May
  • ប្រភព: Weibo
  • Tag: ទូរស័ព្ទ