ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ថា Google Pixel ថត​រូប​បាន​ស្អាត! ឥឡូវ HTC U11 ចេញ​ភ្លាម​ដណ្ដើម​ដំណែង​កំពូលភ្លែត

ថា Google Pixel ថត​រូប​បាន​ស្អាត! ឥឡូវ HTC U11 ចេញ​ភ្លាម​ដណ្ដើម​ដំណែង​កំពូលភ្លែត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើប្រិយមិត្តមួយចំនួនធ្លាប់បានទស្សនាវីដេអូ Review កំពូលស្មាតហ្វូន Google Pixel XL របស់បង John Sey អ្នកប្រាកដជា បានដឹងយ៉ាងច្បាស់ ជុំវិញសមត្ថភាពថតរូប ឬកាមេរ៉ាខាងក្រោយ របស់ Google Pixel XL ព្រោះវាគឺជាចំនុច សំខាន់មួយ ដែលអ្នកប្រើប្រាស់ ស្មាតហ្វូនទូទៅ ចង់បាន ថែមទាំងប្រើប្រាស់ ជាប្រចាំថ្ងៃ ទៀតផង។ ជាក់ស្ដែង Google Pixel និង Google Pixel XL ទទួលបានពិន្ទុសរុប 89 លើ 100 ដែលបានចេញ មកពីក្រុមជំនាញ វាយតម្លៃ គុណភាពរូបភាព DxOMark ហើយវាគឺជាពិន្ទុ ខ្ពស់ជាងគេ មួយបច្ចុប្បន្ន តែគួរ ឲ្យស្ដាយដែរ បន្ទាប់ពី U11 របស់ HTC បង្ហាញខ្លួនមក ក៏បានកញ្ឆក់យក ដំណែងកំពូល របស់ Pixel ទៅហើយ។

1

Final 1000x150 copy

HTC U11 គឺជាកំពូលស្មាតហ្វូនប្រចាំឆ្នាំរបស់ HTC វាត្រូវបានបង្កើតឡើង យ៉ាងយកចិត្ត ទុកដាក់ សម្រាប់ ជំនួសតំណែង របស់ HTC 10 ចេញកាល ពីឆ្នាំទៅ ជាមួយនឹងរូបរាង ថ្មីស្រឡាង មានសេនស័រអម សងខាង អាចឲ្យម្ចាស់ របស់វាប្រើប្រាស់ ដោយច្របាច់ ពិសេសជាថ្មី និងច្នៃប្រឌិត ខ្ពស់មែន។ អ្វីដែលពិសេស ផងដែរនោះ គឺកាមេរ៉ា ខាងមុខមាន ទំហំដល់ទៅ 16 មេហ្គាភិចសែល តែអ្វីដែល អស្ចារ្យនោះគឺ កាមេរ៉ាខាងក្រោយ ទំហំ 12 មេហ្គាភិចសែល ដែលមានកម្រិត Aperture ធំបំផុត ដល់ទៅ f/1.7 មានទំហំ ភិចសែល 1.4um និងមានមុខងារ ថតរូបបានយ៉ាង សំបូរបែប ទៀតផង ហើយជា លទ្ធផលសរុប នោះគឺថា HTC U11 ទទួលបាន ពិន្ទុសរុប 90 លើ 100 ស៊ីដាច់ Pixel និង Pixel XL ចំនួន 1 ពិន្ទុ។

2

អ្វីដែលធ្វើឲ្យ HTC U11 ទទួលបានពិន្ទុលើគេបែបនេះ គឺមានច្រើនចំនុច ដោយហេតុថា កាមេរ៉ាខាងក្រោយ របស់វាមាន មុខងារ Dual-Pixel Phase-Detect Autofocus ធ្វើឲ្យកាមេរ៉ា ចាប់យក រូបភាពបាន លឿន និង Focus ចំចំនុចបានល្អ ថែមទាំងការ ផលិតរូបភាព មានកម្រិត Noise តិចទៀតផង ពិសេស គុណភាពខ្ពស់ ទៅតាមពណ៌ ធម្មជាតិ មិនខ្លាំង ហើយក៏មិនស្រាល ពេកដែរ។ ដូច្នេះសូម ចូលរួមអបអរសាទរ ទៅដល់ HTC U11 ដែលទទួលបាន ពិន្ទុខ្ពស់ បែបនេះ សម្រាប់សមត្ថភាព កាមេរ៉ាខាងក្រោយ របស់ខ្លួន ហើយបើប្រិយមិត្ត ចង់ដឹងកាន់តែ ច្បាស់អំពីសមត្ថភាព ពិតប្រាកដ របស់វានោះ ក្រុមការងារ Cambo Report នឹងត្រៀមចេញ វីដេអូ Review ទៅលើស្មាតហ្វូន មួយនេះ ឆាប់ខាងមុខ ហើយបង John Sey នឹងរៀបរាប់ លម្អិតបន្ថែម ជូនប្រិយមិត្ត ទាំងអស់គ្នា។

3

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:46 PM, 17 May
  • ប្រភព: Slash Gear
  • Tag: ទូរស័ព្ទ