ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Apple គ្រោង​ចេញ Mac ជំនាន់​ថ្មី​ប៉ុន្មាន​ម៉ូឌែល! កាន់​តែ​ខ្លាំង​និង​អស្ចារ្យ​ជាងមុន!

Apple គ្រោង​ចេញ Mac ជំនាន់​ថ្មី​ប៉ុន្មាន​ម៉ូឌែល! កាន់​តែ​ខ្លាំង​និង​អស្ចារ្យ​ជាងមុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ព្រឹត្តិការណ៍ WWDC ឬពាក្យពេញហៅថា Worldwide Developers Conference ឆ្នាំ 2017 កាន់តែខិតជិត ចូលមក ដល់ហើយ ដែលវាគឺជា ព្រឹត្តិការណ៍ដ៏ធំមួយ ប្រចាំឆ្នាំរបស់ ក្រុមហ៊ុន Apple ដោយជាទូទៅ WWDC ផ្ដោតសំខាន់ទៅ លើផ្នែកទន់ ឬយើងហៅថា Software សម្រាប់យកទៅ ប្រើប្រាស់ជាមួយនឹង ផលិតផល ជាច្រើនរបស់ Apple។ សម្រាប់ឆ្នាំ 2017 នេះវិញ អាចនឹងមាន ការកែប្រែ ច្រើន ដោយ Apple អាចគ្រោងនឹង យកព្រឹត្តិការណ៍ WWDC នេះមកប្រកាស ចេញនូវផលិតផល ជំនាន់ថ្មីរបស់ខ្លួន ផងដែរ ដោយប្រភព ពត៌មានចុងក្រោយ គេប្រកាសថា Apple ត្រៀមបញ្ចេញកំណែ Update ទៅលើម៉ាស៊ីន កុំព្យូទ័រត្រកូល Mac របស់ខ្លួន។

1

Final 1000x150 copy

យោងតាមប្រភពពត៌មាន 9to5mac បានចេញផ្សាយ ឲ្យដឹងថា Apple គ្រោងចេញកំណែ Update ធំចំនួន 3 ទៅលើម៉ាស៊ីន Laptop របស់ខ្លួនរួម មានដូចជា MacBook 12 អ៊ីញជំនាន់ថ្មី អមមកជាមួយ នឹង MacBook Air ស៊េរី 2017 (មិនច្បាស់ការ) និងចុងក្រោយ គេគឺ MacBook Pro ដែលត្រៀម ទទួលយក ឈីប CPU Kaby Lake ជំនាន់ទី 7 របស់ Intel ជាជាងប្រើឈីប ជំនាន់ទី 6 ពិសេស Apple អាចនឹងធ្វើការ Upgrade ទំហំ RAM ឲ្យឡើងកប់ បំផុតដល់ 32GB សម្រាប់ម៉ូឌែល កំពូល អមមកជាមួយ នឹងក្រាហ្វិច ជំនាន់ថ្មី ផងដែរ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍ WWDC នឹងពាំនាំមកនូវ ការកែប្រែធំៗ ទៅលើប្រព័ន្ធ ប្រតិបត្តិការ iOS 11 ក៏ដូចជា macOS 10.12, watchOS 4. និង tvOS 11 ផងដែរ ដែលត្រៀមនឹង ចេញនាថ្ងៃ អនាគតសម្រាប់ មហាជនទូទាំង ពិភពលោក។

2

និយាយឲ្យខ្លី WWDC​ ឆ្នាំនេះ គឺខុសពីឆ្នាំ 2016 ទៅមិញ ដោយ Apple មិនផ្ដោតសំខាន់ ទៅលើ តែផ្នែក Software មួយមុខនោះទេ ដោយត្រៀមនឹង បញ្ចេញផលិតផល ជំនាន់ថ្មីៗ ដើម្បីលាង ឃ្លាំងផលិតផល ចាស់ៗរបស់ខ្លួន ផងដែរ ដើម្បីទុក ប្រកួតប្រជែង ក្នុងទីផ្សារជាមួយ ក្រុមហ៊ុនជាច្រើន ផ្សេងទៀត។ ដូច្នេះសម្រាប់ ប្រិយមិត្ត គ្រោងនឹងទិញ យកកុំព្យូទ័រ យួរដៃរបស់ Apple បើចាំបាន អ្នកគួរតែចាំប្រមាណ ជា 2 ខែទៀតទៅ ល្អជាង ព្រោះស៊េរីថ្មី នឹងកាន់តែមាន អ្វីប្លែក និងពិសេសពី Apple។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:27 PM, 17 May
  • ប្រភព: 9to5mac
  • Tag: កុំព្យូទ័រ