ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចេញ 10.3.2 ម្សិល​មិញ! ឥឡូវ 10.3.3 ចេញ​ទៀត អម​មក​ជាមួយ Wallpaper ស្អាត​ចំនួន​បី! ទាញ​យក​ទីនេះ!

ចេញ 10.3.2 ម្សិល​មិញ! ឥឡូវ 10.3.3 ចេញ​ទៀត អម​មក​ជាមួយ Wallpaper ស្អាត​ចំនួន​បី! ទាញ​យក​ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple ទើបនឹងបញ្ចេញកំណែ Update ថ្មីមួយជំនាន់ 10.3.2 កាលពី ម្សិលមិញ សម្រាប់ប្រើប្រាស់ នៅលើឧបករណ៍ របស់ Apple​ ជាច្រើន មានដូចជា iPod Touch, iPhone និង iPad ជាដើម ដែលប្រិយមិត្តទាំងអស់ អាចឡើងទៅកាន់ ជំនាន់ចុងក្រោយ គេនេះបាន ហើយតាមរយៈ Update នៅក្នុង Settings និងតាមរយៈ ការទាញយក Firmware មកតម្លើង ដោយខ្លួនឯង ជាដើម។ យ៉ាងណាមិញ ទើបនឹងចេញ ជំនាន់ 10.3.2 ម្សិលមិញសោះ ថ្ងៃនេះ Apple ក៏បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 10.3.3 ថ្មីមួយ ផ្សេងទៀត​ ជាជំនាន់ Beta ជាផ្លូវការ សម្រាប់ក្រុម Developer។

0cover

Final 1000x150 copy

ជាមួយនឹងជំនាន់ 10.3.3 Beta នេះ Apple ពុំបានធ្វើការកែប្រែអ្វី ច្រើននោះទេ អាចនិយាយបាន ថាដូចទៅនឹង iOS 10.3.2 អញ្ចឹងដែរ ដោយគ្រាន់តែ ដូរលេខកន្ទុយ បន្តិចប៉ុណ្ណោះ។ អ្វីដែលយើង កត់សំគាល់នោះ គឺ iOS 10.3.3 Beta បាននាំយកមក ជាមួយនឹងផ្ទាំង រូបភាព Wallpaper ស្រស់ស្អាត ចំនួន 3 ថ្មី ដែលយើង ពុំធ្លាប់ បានឃើញ និងប្រើប្រាស់ ពីមុនមក ហើយប្រិយមិត្ត កំពុងតែអាន អត្ថបទពត៌មាន នេះអាចទាញ យកបាន ដោយមិនគិតប្រាក់ ដូចខាងក្រោម។

1 2 3

គួរបញ្ជាក់ផងដែរថា សម្រាប់ជំនាន់ 10.3.3 Beta ​ថ្មីនេះ រូបភាព Wallpaper ដំបូងគឺជាផ្ទាំង រូបភាពសម្រាប់ប្រើ តែជាមួយនឹង iPad Pro ទំហំ 12.9 អ៊ីញប៉ុណ្ណោះ មិនមែនសម្រាប់ iPad ធម្មតា ឬ iPhone នោះឡើយ តែអ្នកក៏អាចទាញយក ទៅប្រើប្រាស់ បានដែរ គ្រាន់តែត្រូវ ដាច់រូបភាព មិនបានពេញទាំង មូលនោះឡើយ។ សម្រាប់ប្រិយមិត្ត កំពុងប្រើប្រាស់ iPad Pro ដូចបានរៀបរាប់ ខាងដើម​ អ្នកអាច ទាញយកទៅ ប្រើប្រាស់បាន ជាមួយនឹងកម្រិត Resolution ខ្ពស់ចេញពី iOS 10.3.3 ផ្ទាល់តែម្ដង តាមរយៈតំណ Link ខាងក្រោមនេះ៖

សម្រាប់ប្រិយមិត្តកំពុងប្រើប្រាស់ iPod Touch, iPhone និង iPad ផ្សេងសូមរង់ចាំមើល បន្តិចទៀត ព្រោះ iOS 10.3.3 នេះ ទើបតែចេញ Beta 1 ប៉ុណ្ណោះ ដូច្នេះហើយ Apple អាចនឹងចេញ Wallpaper ថ្មីទាំង 3 នេះឲ្យ ប្រើនៅលើ ឧបករណ៍ផ្សេងទៀត ឆាប់ៗខាងមុខនេះ ក៏ថាបាន នៅពេល Beta 2 ចេញជាផ្លូវការ។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:14 PM, 17 May
  • ប្រភព: 9to5mac
  • Tag: ទូរស័ព្ទ