ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មកទល់ពេលនេះ Samsung លក់ Galaxy S8 បាន 5 លាន​គ្រឿង​ហើយ

មកទល់ពេលនេះ Samsung លក់ Galaxy S8 បាន 5 លាន​គ្រឿង​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទោះបីជា Samsung បានជួបព្យុះ ភ្លៀងក្នុងការ​លក់ Galaxy Note 7 ដែល​បង្ខំ​អោយ​ក្រុម​ហ៊ុន បង្ខំចិត្ត​ឈប់​លក់ និង​ប្រមូលចូល​រោង​ចក្រ​វិញ ទាំង​អស់​យ៉ាង​ណា​ក៏​ដោយ ក៏ Samsung នៅតែអាច​ឈរ​ជើង​រឹងមាំ ហើយ​ខិតខំសម្រិតសម្រាំងផលិត ស្មាតហ្វូនជំនាន់បន្ទាប់ដែលជា Galaxy S8 នេះអោយបាន យ៉ាង​ល្អឥតខ្ចោះបំផុត។ Galaxy S8 ពិតជាទទួលបានការ គាំទ្រជាច្រើនពិតប្រាកដមែន ហើយ​សូម្បី​តែ​នៅ​ប្រទេសយើងផ្ទាល់ ការកក់ត្រូវបាន ផ្អាកឈប់ទទួលយក តាំងពីថ្ងៃដំបូងមកម្ល៉េះ ដោយសារ មាន​ចំនួន​ច្រើនពេក ហើយជាក់ស្តែងមកដល់ពេលនេះ ក្រុមហ៊ុន លក់វាបានចំនួន 5 លានគ្រឿងហើយ។

cover

Final 1000x150 copy

ចំនួននៃការលក់នេះ ត្រូវបានប្រកាស ជាសាធារណៈដោយ ក្រុមហ៊ុន Samsung ផ្ទាល់ ដែលមកដល់​ពេល​នេះ Galaxy S8 ត្រូវបានបញ្ជូនទៅដល់សឹងតែ គ្រប់ទីផ្សារទូទាំងសាកលលោក យ៉ាងរលូន​ហើយ​។ ក្រុមហ៊ុនក៏មាន ភាពសុទិដ្ឋិនិយមផងដែរថា ចំនួនលក់នេះអាចនឹងកើនឡើង 120% គឺដល់ 11 លាន​គ្រឿង​ឯណោះ នៅបំណាច់ខែឧសភា នេះបើរាប់ទាំងទីផ្សារប្រទេសចិន ទៀតដែល Samsung កំពុង​ដុតដៃ​ដុតជើង ផលិតអោយទាន់តម្រូវការ។

Samsung អាចនឹងស្តារនូវប្រាក់ចំណូលរបស់ ខ្លួនបានច្រើនជាមួយនឹង ស្មាតហ្វូនទាំងពីរគ្រឿងនេះ ព្រោះ​អីវា មិនត្រឹមតែជាទូរស័ព្ទដែលមានការរចនា បែបអនាគតកាលនោះទេ តែវាក៏មានគុណសម្បត្តិ​ជា​ច្រើន ដែលអាចវ៉ាដាច់ ផលិតផលរបស់ក្រុមហ៊ុន ដទៃផងដែរ ណាមួយមកដល់ពេលនេះ នៅមិន​ទាន់​មាន​ ពត៌មាន រឺសេចក្តីរាយការណ៍ណាមួយ ថាវាបានផ្ទុះ ឆេះ ដូច Note 7 នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:53 AM, 17 May
  • ប្រភព: Samsung
  • Tag: ទូរស័ព្ទ