ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    អ្នកណាខ្លះកំពុង​រង់ចាំ ស្មាត​ហ្វូន​លំដាប់​កំពូលពី Nokia? ឥលូវ​នេះ​វា​បង្ហាញ​ខ្លួន​បណ្តើរ​ៗហើយ

អ្នកណាខ្លះកំពុង​រង់ចាំ ស្មាត​ហ្វូន​លំដាប់​កំពូលពី Nokia? ឥលូវ​នេះ​វា​បង្ហាញ​ខ្លួន​បណ្តើរ​ៗហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការត្រឡប់មកវិញរបស់ ទូរស័ព្ទ Nokia បាន​ទទួល​ការអបអរ សាទរ និង​ទទួល​បាន​ការចាប់អារម្មណ៍ ជា​ច្រើន​ពីអតីត​អ្នក​ប្រើ ទូរស័ព្ទនេះ ក៏ប៉ុន្តែ​ក៏​មាន​មនុស្ស មួយចំនួនទៀត ក៏រាប់ទាំងខ្ញុំផងដែរ មិនសូវជាពេញ​ចិត្ត​ប៉ុន្មានទេ ព្រោះអីវាមានកម្លាំងម៉ាស៊ីន ទាបពេក ដែលមិនឆ្លើយតប ទៅនឹងតម្រូវការ​ក្នុងការប្រើប្រាស់​ឡើយ។ មិនអីទេ ព្រោះក្រុមហ៊ុនបានសន្យាថា ខ្លួននឹងបញ្ចេញទូរស័ព្ទប៉ុន្មានម៉ូឌែលទៀត ក្នុងឆ្នាំនេះ ដែល​ក្នុង​នោះ ក៏មានស៊េរីលំដាប់កំពូលផងដែរ ហើយទីបំផុត យើងអាចឃើញរូបរាង និងលក្ខណៈសម្បត្តិ របស់​វា​កាន់តែច្បាស់ហើយ នៅក្នុងវីដេអូបែកធ្លាយ ខាងក្រោមនេះ។

Final 1000x150 copy

នៅក្នុងវីឌីអូរយៈពេល 40 វិនាទីខាងលើនេះ ត្រូវបានលេចចេញដោយ លោក Evan Blass ដែលជា​កំពូល​អ្នក បញ្ចេញពត៌មាន និងរូបភាពបែកធ្លាយ នៅក្នុងពិភពបច្ចេកវិទ្យា។ លោកបានបញ្ជាក់យ៉ាង​ច្បាស់​ថា ផលិតផលពិតប្រាកដ អាចនឹងស្រស់ស្អាត ជាងនៅក្នុងវីដេអូនេះ ព្រោះអីវីដេអូនេះ ត្រូវបានបង្កើត Render ឡើងក្នុងដំណាក់កាល ដំបូងតែប៉ុណ្ណោះ។

nokia-9 (1) 6-vs-8

តាមរយៈវីដេអូបែកធ្លាយ ខាងលើនេះ បានចង្អុលបង្ហាញអោយឃើញថា Nokia 9 គឺជាស្មាតហ្វូនដែល​មាន កាមេរ៉ាភ្លោះចំនួនពីរគ្រាប់ ទំហំ 22 មេហ្គាភិចស៊ែល តែយើងនៅមិនទាន់ដឹងច្បាស់ ទេថាវា​បង្កើត​ឡើង សម្រាប់ថតអោយព្រាលផ្ទៃខាងក្រោយ ដូចរបស់ iPhone រឺមួយក៏ដូច Leica Camera នោះទេ។ ក្រឡេកទៅមើល Nokia 8 វិញ​វាមានរចនាបថ ស្រដៀងទៅនឹង Nokia 6 ដែរ គ្រាន់តែវាមានភាព ប្រណិត​ជាង ខ្លាំងជាង ហើយក៏មានអេក្រង់ធំជាងផងដែរ ដល់ទំហំ 5.6 អ៊ីងឯណោះ ធំជាង Nokia 9 ទៅទៀត ដែលមានទំហំ 5.5 អ៊ីង។

cover

យើងប្រហែលជាត្រូវរង់ចាំយូរដែរ ទម្រាំ Nokia ដាក់បង្ហាញស្មាតហ្វូន​ លំដាប់កំពូលទាំងពីរម៉ូឌែល នេះ​ទៀត ព្រោះអី ទូរស័ព្ទដែលខ្លួន បានដាក់បង្ហាញ ប៉ុន្មានខែមុន ដែលមាន Nokia 3 និង 5 នៅមិនទាន់បាន ដាក់​លក់នៅលើទីផ្សារគ្រប់គ្រាន់ នៅឡើយទេ។ ក៏សូមបញ្ជាក់ផងដែរ ស្មាតហ្វូនទាំងនេះ មិនត្រូវបាន​បង្កើត ដោយក្រុមហ៊ុន Nokia នោះទេ ពោលវាមានតែស្លាក សញ្ញាប៉ុណ្ណោះ ហើយក្រុមហ៊ុន HMD ជាអ្នក​រ៉ាប់រង សិក្សាស្រាវជ្រាវ និងផលិត ហេតុនេះហើយ បានជាវាពិបាក រកទិញ ហើយមិនអាច ផលិតបាន​លឿន ទាន់ទៅនឹងតម្រូវការ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:42 AM, 17 May
  • ប្រភព: Evan Blass
  • Tag: ទូរស័ព្ទ