ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទី​បំផុត HTC បាន​បង្ហាញ​អាវុធ​ស្មាតហ្វូន​ខ្លួន​ប្រចាំ​ឆ្នាំ 2017 ហើយ ដែល​ពិសេស​ត្រង់​ថា​យើង​អាចច្រ​បាច់​ដើម្បី​បញ្ជា

ទី​បំផុត HTC បាន​បង្ហាញ​អាវុធ​ស្មាតហ្វូន​ខ្លួន​ប្រចាំ​ឆ្នាំ 2017 ហើយ ដែល​ពិសេស​ត្រង់​ថា​យើង​អាចច្រ​បាច់​ដើម្បី​បញ្ជា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

2017 ហាក់បីដូចជាឆ្នាំក្រឡាប់ចាក់មួយ របស់ពិភពស្មាតហ្វូន ព្រោះអី ក្រុមហ៊ុនផលិត ទូរស័ព្ទធំៗបានរំកិល ជើងមួយ ជំហ៊ានទៀត ក្នុងការ ផលិតទូរស័ព្ទ របស់ពួកគេ អោយកាន់តែ មានរូបរាងប្លែក និងបង្កប់ដោយ បច្ចេកវិទ្យាថ្មីៗ ក៏ប៉ុន្តែ ក្រុមហ៊ុនដ៏ល្បី និងចំណាស់ មួយគឺ HTC បានខកខាន មិនបាន ដាក់បង្ហាញ កំពូលទូរស័ព្ទ របស់ខ្លួន នោះទេ។ ការខកខាននេះ ក៏ព្រោះតែ ខ្លួនចង់ ចំណាយពេល បន្ថែមទៀតក្នុងការ ផលិតស្មាតហ្វូនខ្លួន អោយកាន់តែ មានភាព ប្រណិត និងបច្ចេកវិទ្យា លេចធ្លោ ហើយ ទីបំផុត HTC បានដាក់បង្ហាញ សមិទ្ធផល នេះជាផ្លូវការ​ ក្នុងថ្ងៃ នេះហើយ។

1_cover

Final 1000x150 copy

HTC បានជួបប្រទះទៅនឹងបញ្ហាហិរញ្ញវត្តុ អស់រយៈពេលពីរឆ្នាំ ជាប់គ្នាមកហើយ ពោលចាប់ តាំងពី បរាជ័យរបស់ HTC M9 មកម្ល៉េះ ហើយដោយ មើលឃើញ ពីបញ្ហានេះហើយ បានជា ក្រុមហ៊ុនបាន បង្កើតស៊េរី U ថ្មីនេះឡើង ដើម្បីស្តារ ទីផ្សារឡើងវិញ។ HTC U11 នេះផ្តោតសំខាន់ ទៅលើលក្ខណៈពិសេស ចំនួនបី ទីមួយនោះគឺ ម្ចាស់មានភាព ស្និទ្ធក្នុងការបញ្ជា – មានភាព ឆ្លាតវៃ (Artificial Intelligence)- និងមុខងារ កម្សាន្ត (Multi-media)។

ច្របាច់ដើម្បីបញ្ជា

វាដូចជាគួរអោយអស់សំណើចបន្តិចហើយ ជាមួយនឹង បច្ចេកវិទ្យាថ្មីនេះ តែវាពិតជាមាន ភាពច្នៃប្រឌិតមួយ ព្រោះ HTC បានបង្កប់ស៊ិនស័រ នៅគែមទូរស័ព្ទ ដែលរៀងរាល់ ពេលដែលយើង កាន់ក្តាប់ ច្របាច់ទូរស័ព្ទ យើងទៅ វានឹងដំណើរការ មុខាងារ ដែលបានកំណត់។ យើងអាច បើកកម្មវិធី ថតរូបភាព ទទួលទូរស័ព្ទ រឺបើកមុខងារ ជំនួយការ សម្លេងជាដើម ដោយគ្រាន់តែ ច្របាច់នៅគែម សងខាងនេះ ដែលវាអាចជួយ សន្សំសំចៃ ពេលវេលា និងធ្វើ អោយយើង កាន់តែមាន ភាពស្និទ្ធស្នាល ជាមួយទូរស័ព្ទ យើងជាងមុន។

2

លក្ខណៈសម្បត្តិទូទៅរបស់ HTC U11

  • វិមាត្រ 153.9 x 75.9 x 7.9 និងទំងន់ 169 ក្រាម
  • អេក្រង់ទំហំ 5.5 អ៊ីងប្រភេទ Super LCD 5 ជាមួយនឹងកម្រិត បង្ហាញរូបភាព Quad HD (2560 x 1440)
  • ប្រើប្រាស់ស៊ីភីយូ Snapdragon 835  Octa-core ល្បឿន 2.45GHz
  • រ៉េមទំហំ 4GB Rom 64GB រឺ 6GB សម្រាប់ Rom 128GB និងអាចបន្ថែម SD Card ដល់ 2TB
  • កាមេរ៉ាក្រោយទំហំ 12MP ប្រើប្រាស់បច្ចេកវិទ្យា HTC UltraPixel ជំនាន់ទីបី ដែលមាន Aperture f/1.7 និងមាន បច្ចេកវិទ្យា HDR Boost, អាចថតវីឌីអូ Slo-mo 1080 @120fps និងមានរន្ធស្រូប សម្លេងកម្រិត 360 ដឺក្រេ អាចចាប់បាន ពីគ្រប់ទិស
  • កាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែល ប្រើប្រាស់ស៊ិនស័រ Sony BSI មានភ្ជាប់មកជាមួយ មុខងារ Live-Make Up, HDR Boost, Selfie Panorama
  • ថ្មទំហំ 3000 mAh ភ្ជាប់មកជាមួយ បច្ចេកវិទ្យា Quick Charger 3.0 ដែលអាចប្រើ និយាយ បាន រយៈពេល 24.5 ម៉ោង​ និងទុក Standby ចោលបាន រយៈពេល 14 ថ្ងៃ។

3

ឆ្លើយតបទៅនឹង​​មតិរិះគន់ របស់អ្នកប្រើប្រាស់ ក៏ដូចជាអ្នក Review ទូរស័ព្ទស៊េរីមុន របស់ HTC ដែលបានលុប បំបាត់រន្ធ ដោតកាស 3.5 មីលីម៉ែត្រ ហើយជំនួសមក វិញនូវកាស ប្រភេទ USB C នោះ ក្រុមហ៊ុន HTC បានបញ្ចេញកាស HTC USonic ជំនាន់ទីពីរ ដែលវា ពិសេសត្រង់ថា វាមានបច្ចេកវិទ្យា កាត់បន្ថយ សម្លេង ពីបរិស្ថាន ខាងក្រៅបាន ហើយអាចអោយ អ្នក​ស្តាប់ទទួល បានសម្លេង យ៉ាងពិរោះ រណ្តំ។ បច្ចេកវិទ្យានេះ នឹងមិនមានទេ ប្រសិនបើយើង ប្រើប្រាស់កាស ជាប្រភេទរន្ធកាស 3.5 មីលីម៉ែត្រ ធម្មតា។ HTC ក៏នៅតែរក្សា បច្ចេកវិទ្យា BoomSound Hi-Fi ដដែល ផងដែរ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ អាចស្តាប់តន្ត្រី តាមរយៈកាស Hi-Res ដែលភ្ជាប់ មកជាមួយ ក្នុងប្រអប់ទូរស័ព្ទ នេះក៏បាន រឺតាមរយៈ Speaker របស់ទូរស័ព្ទ ក៏បាន។

4

HTC U11 ក៏មានសមត្ថភាព កាមេរ៉ាខ្លាំងមិន ធម្មតាផងដែរ ដោយវាទទួល បានពិន្ទុ ដល់ទៅ 90 ឯណោះពី DXOMark។ កាមេរ៉ាវាអាច ធ្វើការចាប់ វត្ថុនីមួយៗ បានលឿន និងមានប្រព័ន្ធ ទប់រំញ័របានល្អ ហើយបច្ចេកវិទ្យា HDR Boost វាក៏ជួយអោយ រូបភាព និងពណ៌មានភាព ដិតច្បាស់ល្អ ផងដែរ មិនថាកន្លែង មានពន្លឺគ្រប់គ្រាន់ រឺពន្លឺទាប នោះទេ។

HTC-U11

សរុបសេចក្តីមក HTC U11 នេះអាចចាត់ទុកថា ជាអាវុធដ៏ គ្រោះថ្នាក់មួយ សម្រាប់ក្រុមហ៊ុន ដទៃទៀតបាន នេះប្រសិនបើ វាមានទីផ្សារល្អ ព្រោះអីវា មិនត្រឹមតែ បង្កប់ដោយ កម្លាំងម៉ាស៊ីន ខ្លាំងក្លា ប៉ុណ្ណោះទេ តែកាមេរ៉ាវា ក៏ស្ថិតនៅ លំដាប់កំពូល វាក៏បង្កប់ដោយ បច្ចេកវិទ្យា ជាច្រើន ចំណែកឯការ រចនារបស់វា វិញ ក៏មានភាព លេចធ្លោ ជាងគេ ផងដែរ។ សង្ឃឹមថា HTC នឹងអាចកើបប្រាក់ ចំណូលបានច្រើន គួរសមសម្រាប់ ឆ្នាំនេះ ជាមួយនឹង កំពូលស្មាតហ្វូន ដ៏ប្លែកមួយនេះ ហើយក្រុមការងារ របស់យើង ក៏នឹងសន្យាយកវា មកធ្វើការ Review អោយបានច្បាស់ ផងដែរ ដើម្បីចង់ ដឹងថា តើវាពិតជាល្អ ដូចអ្វីដែល HTC បានធ្វើបទ បង្ហាញនៅ ថ្ងៃនេះ មែនររឺយ៉ាង ណានោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 4:26 PM, 16 May
  • ប្រភព: HTC
  • Tag: ទូរស័ព្ទ