ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung នឹង​បញ្ចេញ Galaxy Note ដែល​មាន​អេក្រង់​កាន់​តែ​អស្ចារ្យ​ជាង Galaxy ត្រកូល S ថ្មី​ៗ​នេះ​ទៅទៀត

Samsung នឹង​បញ្ចេញ Galaxy Note ដែល​មាន​អេក្រង់​កាន់​តែ​អស្ចារ្យ​ជាង Galaxy ត្រកូល S ថ្មី​ៗ​នេះ​ទៅទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy ជាស្រឡាយស្មាតហ្វូន ដ៏ពេញនិយមមួយរបស់ Samsung ក្នុងនោះត្រកូល Note និង ត្រកូល S ជាកំពូល ស្មាតហ្វូនដែល ទទួលបានការ គាំទ្រច្រើន បំផុត។ ឆ្នាំមុនក្រុមហ៊ុន Samsung បានធ្វើការអភិវឌ្ឍ ស្មាតហ្វូនរបស់ ខ្លួនថ្មី ជាមួយនឹង អេក្រង់កោង នៅគែម សងខាង បានធ្វើឱ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំងពី សំណាក់ មហាជន។ តែឆ្នាំនេះ រឹតតែអស្ចារ្យ ដោយអេក្រង់ ស្មាតហ្វូនម៉ូឌែល កំពូលត្រកូល S ថ្មី វាមិនត្រឹមតែមាន អេក្រង់កោង ប៉ុណ្ណោះទេ ថែមទាំង កាន់តែធំ ស្ទើរតែគ្មានគែម។

Cover

Final 1000x150 copy

Galaxy Note 8 ដែលត្រៀមចេញក្នុងពេល ខាងមុខនោះក៏មិនអន់ដែរដោយ វាអាចនឹង មានអេក្រង់កាន់តែធំ ជាង Galaxy S ថ្មីនេះទៅទៀត។ តាមការឱ្យដឹង តាមរយៈ សារពត៌មាន ក្រៅប្រទេស បានឱ្យដឹងថា Galaxy Note 8 វានឹងមាន អេក្រង់ទំហំ ដល់ទៅ 6.3 អ៊ីង អេក្រង់នេះ ទៀតសោធ ក៏អាចមានកម្រិត បង្ហាញលើសពី 2K ទៀតផង។ ចំណុចកាន់តែ ពិសេសនោះ អេក្រង់របសវាមាន Aspect ratio ដល់ទៅ 18.5:9 ដែលមាន ន័យថាអេក្រង់ របស់វាកាន់តែ លាតសន្ធឹង ធំខណៈ Aspect ratio របស់ Galaxy S8 ក៏ប៉ុននេះដែរ។ ទោះជាយ៉ាង ណាយើង អាចដឹងត្រឹម ថាអេក្រង់ របស់ Galaxy Note 8 គឺវាកាន់តែ ពិសេសនិង ល្អជាង ខណៈដែលវាអាច នឹងចេញខ្លួន ស្របាលនឹង iPhone 8 របស់ Apple ផងដែរនោះ។

ខាងក្រោមជារូបភាព បែកធ្លាយដំបូង ៖

សម្រាប់ខ្ញុំវានៅមិនទាន់គ្រប់គ្រាន់ នោះទេ បើគ្រាន់តែវាមាន អេក្រង់ធំជាង Galaxy S8 តែបន្តិចនោះ។ ពោលគឺក្រុមហ៊ុន អាចនឹង បន្ថែម និង រចនានូវ រូបរាងឱ្យកាន់តែ ប្រណិតប្លែកពី Galaxy S8 បន្តិចទើបល្អព្រោះថាបើ គ្រាន់តែមាន ប៊ិចតែមួយ ខុសពីគ្នានោះ គឺវាគ្មានអ្វី អស្ចារ្យប៉ុន្មាន នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 2:34 PM, 16 May
  • ប្រភព: Sam Mobile
  • Tag: ទូរស័ព្ទ