ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Intel អាច​នឹង​ចេញ​អាវុធ​យក្ស Core i9 សម្រាប់​អនាគត​ឆាប់​ៗនេះ?

Intel អាច​នឹង​ចេញ​អាវុធ​យក្ស Core i9 សម្រាប់​អនាគត​ឆាប់​ៗនេះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅស្រុកខ្មែរយើង អ្នកប្រើប្រាស់កុំព្យូទ័រ 95% ហើយ បានជ្រើសរើស យកឈីប CPU របស់ Intel យកមក ប្រើប្រាស់ ជាជាង AMD ដោយមូលហេតុ គឺមានច្រើន ដោយប្រិយមិត្ត អាចបានដឹងរួច ទៅហើយថា Intel ល្អប្រើជាជាង AMD ត្រង់ចំនុចណាខ្លះ។ បច្ចុប្បន្ន CPU របស់ Intel លោតដល់ជំនាន់ទី 7 ហើយមាន ឈ្មោះថា Kaby Lake មានច្រើន ជម្រើសសម្រាប់ ឲ្យអតិថិជន ទាំងអស់ ជ្រើសរើស ដោយគោលធំ មានដូចជា Core i3, Core i5 និងម៉ូឌែល ខ្ពស់ជាងគេគឺ Core i7 តែដំណឹងថ្មី ជុំវិញឈីប CPU របស់ Intel បានមក ដល់ហើយ ដោយអះអាងថា CPU កប់មួយផ្សេងទៀត របស់ Intel គ្រោងនឹងងើបមុខ ឡើងនាថ្ងៃ អនាគតឆាប់ៗ ខាងមុខនេះ វានឹងមាន ឈ្មោះហៅថា Core i9។

1

Final 1000x150 copy

Core i9 នឹងចេញមកគ្រងយកតំណែងរបស់ Intel Core i7 ជាមួយនឹងលេខធំ រត់នៅក្នុង ល្បឿនលឿន មាន Core ច្រើនបំផុតដល់ 12 និងមាន Threads ដល់ទៅ 24 អមមកជាមួយ នឹងទំហំ Cache ខ្ពស់បំផុត 16.5MB ខ្លាំងជាង Core i7 ពពួក Extreme ថែមទៀតផង។ យើងអាចទាញ បន្តិចថា ការបញ្ចេញ Core i9 ដែលមាន Core និង Threads ច្រើននេះ គឺអាចជាអាវុធធំ បំផុតសម្រាប់ ប្រកួតប្រជែង និងបំបិទ ទីផ្សារ របស់ឈីប AMD ពពួក Ryzen ដែលមាន Core និង Threads ច្រើនជាក់ជា មិនខាន ដោយ Core i9 មានតែ 4 ម៉ូឌែលប៉ុណ្ណោះ សម្រាប់ជ្រើសរើស ដូចជា៖

  • Core i9-7920X: 12C/24T, unknown clocks, 16.5MB cache, 140W, 44 PCIe lanes
  • Core i9-7900X: 10C/20T, 3.3GHz to 4.3GHz, 13.75MB cache, 140W, 44 PCIe lanes
  • Core i9-7820X: 8C/16T, 3.6GHz to 4.3GHz, 11MB cache, 140W, 28 PCIe lanes
  • Core i9-7800X: 6C/12T, 3.5GHz to 4GHz, 8.25MB cache, 140W, 28 PCIe lanes

2

ជាងនេះទៅទៀត ប្រភពពត៌មានបានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរ ទៀតថា Core i9 គឺជាឈីប ដែលអាចប្រើប្រាស់ ជាមួយនឹងពពួក Motherboard ឬ Mainboard ប្រើប្រាស់ LGA 2066 ឬ X99 ប៉ុណ្ណោះ ព្រោះទំហំរបស់វា អាចនឹងធំ ដូចទៅនឹង ទំហំពពួក Core i7 ពពួក Extreme Edition ហើយថែមទាំងអាច ប្រើប្រាស់បាន កាន់តែធំ។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលស្រលាញ់កុំព្យូទ័រ ចូលចិត្តផ្នែក រឹងធំៗ កុំភ្លេច Core i9 ដែលអាចនឹង ចេញមុខឆាប់ៗ ខាងមុខនេះ តែមិនប្រាកដថា ចេញនៅថ្ងៃ ខែ ឆ្នាំណានោះទេ ចំនែកឯ ក្រុមហ៊ុន Intel គឺស្ងាត់ឲ្យជ្រាប តែម្ដង។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:01 PM, 16 May
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ