ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Meizu ឆ្នាំក្រោយ​អាច​នឹង​បង្កើត​ស្មាត​ហ្វូន​មាន​គែម​អេក្រង់​តិច​បំផុត ដែល​មាន​តម្លៃធូរថ្លៃ!

Meizu ឆ្នាំក្រោយ​អាច​នឹង​បង្កើត​ស្មាត​ហ្វូន​មាន​គែម​អេក្រង់​តិច​បំផុត ដែល​មាន​តម្លៃធូរថ្លៃ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Meizu គឺជាក្រុមហ៊ុនចិនអេឡិចត្រូនិច ដែលល្បី​ល្បាញ​ក្នុង​ការ​ផលិត​ស្មាត​ហ្វូន និង​ផលិត​ផល​អេឡិច​ត្រូនិច​ផ្សេងៗ​​ទៀត ហើយ​ក៏​មានវត្តមានស្មាតហ្វូនជាច្រើនម៉ូឌែល ដាក់លក់ពាស​ពេញ​ទីផ្សារ​ស្រុកខ្មែរ​យើង​ទៀត​ផង ដោយរួមមានទាំងស្មាតហ្វូនធូរថ្លៃ និងថ្លៃទៅតាមកម្លាំង និងសមត្ថភាពផងដែរ។ ជាក់​ស្ដែង​បច្ចុប្បន្ននេះ Meizu បានកំពុងបំពុបខ្លាំងមែនទែនជុំវិញផលិតផលរបស់ខ្លួន ពិសេសបច្ចេកវិទ្យាដើម្បី​ប្រកួត​ប្រជែង​ជាមួយក្រុមហ៊ុនយក្សធំៗ មានដូចជាបច្ចេកវិទ្យាសាកថ្មបានលឿន អេក្រង់ច្បាស់ជាដើម ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំក្រោយនោះគឺ Meizu អាចគ្រោងនឹងផលិតស្មាតហ្វូនមានគែមអេក្រង់​តិចបំផុត។

1

Final 1000x150 copy

យោងតាមប្រភពពត៌មានចុងក្រោយបានចេញផ្សាយឲ្យដឹងថា Meizu អាចនឹងមានគម្រោង​ពិសេស​សម្រាប់​ឆ្នាំ 2018 ក្រោយនេះ ជាមួយនឹងការផលិតស្មាតហ្វូនប្រណិតជាងគេរបស់ខ្លួនមួយ ដែល​មាន​គ្មាន​គែមអេក្រង់សងខាង និងខាងលើ ស្រដៀងទៅនឹង Mi Mix របស់ Xiaomi តែគ្រាន់បើជាង និងខ្លាំងជាង ដោយវាអាចនឹងចេញលក់ជាលើកដំបូងនាឆ្នាំក្រោយ ក្នុងតម្លៃសមរម្យបំផុតប្រមាណជា 580$ ប៉ុណ្ណោះ។ គម្រោងផលិតស្មាតហ្វូនគ្មានគែមអេក្រង់របស់ Meizu នេះអាចនឹងក្លាយជាការពិតផងដែរ ដោយ​ហេតុ​ថា​លោក Jack Wong ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុន Meizu បានបង្កើបឲ្យដឹងថា ឆ្នាំ 2017 ក្រុមហ៊ុន​មាន​កិច្ចការងារច្រើនដើម្បីធ្វើ ហើយស្មាតហ្វូនដែលអស្ចារ្យនឹងគ្រោងកើតមានឡើង ខណៈថ្ងៃគំរប់ខួប 15 ឆ្នាំរបស់ Meizu នឹងមកដល់នៅឆ្នាំ 2018 ក្រោយនេះ។

2

នេះគ្រាន់តែជាពត៌មានចចាមអារ៉ាមប៉ុណ្ណោះ! ទោះបីជាយ៉ាងណាក្ដី យើងនៅពុំទាន់បានដឹងច្បាស់ថា Meizu ពិតជាមានគម្រោងបញ្ចេញអាវុធធំរបស់ខ្លួន សម្រាប់ជែងក្នុងទីផ្សារជាមួយក្រុមហ៊ុនដទៃទៀត​នាឆ្នាំក្រោយ ឬក៏យ៉ាងណានោះទេ! ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើនឹងមានរឿងអ្វីកើត​ឡើង​ទៀត ក្នុងសង្គ្រាមត្រជាក់ស្មាតហ្វូននេះ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:40 PM, 16 May
  • ប្រភព: PhoneArena
  • Tag: ទូរស័ព្ទ