ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មាន​អ្វី​ថ្មី​និង​​ប្លែក​ខ្លះ នៅ​លើ​កំណែ​អាប់ដេត iOS 10.3.2?

មាន​អ្វី​ថ្មី​និង​​ប្លែក​ខ្លះ នៅ​លើ​កំណែ​អាប់ដេត iOS 10.3.2?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខណៈពត៌មាននៃការ Jailbreak កាន់តែលេចបាត់ម្តង បន្តិចៗទៅ ក្រុមហ៊ុន Apple នៅតែបន្ត ធ្វើការ បញ្ចេញកំណែ អាប់ដេតថ្មីៗ ជានិច្ច ដែលនេះមិន ត្រឹមតែអាច ជាការដេញជើង មិនអោយ មានអ្នក Jailbreak បានប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជា ការពង្រឹង ប្រព័ន្ធសុវត្ថិភាព ផងដែរ។ ដោយឡែក កាលពីពាក់ កណ្តាលយប់ មិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ អាប់ដេត ថ្មីទៀតហើយ នោះគឺ iOS 10.3.2 ដែលវាផ្តោត សំខាន់ធំ ទៅលើការ ពង្រឹង ប្រព័ន្ធសវុត្ថិភាព។

ios-10.3.2-changelog

Final 1000x150 copy

គ្មានមុខងារអ្វីថ្មីនៅលើ iOS 10.3.2 នេះទេ ពោលវាគឺជា កំណែអាប់ដេត ដ៏តូចមួយ ប៉ុណ្ណោះ តែក៏ចាំបាច់គួរតែ តម្លើងផងដែរ ព្រោះអីវាបាន ដោះស្រាយ នូវបញ្ហា bug តូចៗមួយចំនួន ដែលកើតឡើង នៅលើ iOS ជំនាន់ចាស់ៗ។ បន្ថែមពីលើ នេះទៀត វាក៏បានបិទនូវ ចន្លោះប្រហោង ប្រព័ន្ធសុវត្ថិភាព មួយចំនួនតូច នៅលើប្រព័ន្ធ ប្រតិបត្តិការណ៍ iOS នេះផងដែរ ចៀសវាង មានការ ជ្រៀតចូល លុកលុយ ទិន្នន័យសំខាន់ និងពត៌មាន ឯកជនរបស់អ្នក ប្រើប្រាស់។

អ្នកអាចអាប់ដេតកំណែអាប់ដេត ថ្មីនេះក៏បាន រឺក៏រំលងវាចោល ក៏បានដែរ ព្រោះអីវា ហាក់ដូចជា មិនចាំបាច់ ប៉ុន្មាននោះទេ ណាមួយ ប្រទេសយើង កម្រជាគោលដៅ របស់ពពួក អ្នក Hacker ទាំងអស់នោះ ខ្លាំងណាស់។ មួយវិញទៀត iOS ជំនាន់ទី 11 ក៏នឹងត្រៀម បង្ហាញខ្លួន នៅខែក្រោយ ក្នុងព្រឹត្តិការណ៍ Apple WWDC ផងដែរ ដែលនៅ ពេលនោះ យើងនឹងឃើញនូវ មុខងារថ្មីៗ ជាច្រើន នៅលើ iOS។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 12:29 PM, 16 May
  • ប្រភព: Redmond Pie
  • Tag: ទូរស័ព្ទ