ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Guardians of the Galaxy Vol.2 នៅ​តែ​ឈរ​លើ​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍នេះ!

Guardians of the Galaxy Vol.2 នៅ​តែ​ឈរ​លើ​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Guardians of the Galaxy Vol.2 ជាប្រភេទ វិទ្យាសាស្រ្តប្រឌិត ហើយជាភាគទី 2 ផងដែរ ដោយក្នុង ភាគនេះ រៀបរាប់ពីពីការ តាមចាប់ខ្លួនក្រុម Guardians ដោយសារតែ Rocket លួចនូវ វត្ថុមួយដែល Peter Quill ការពារ ដូចនេះ ហើយវត្ថុនោះ ជារបស់ The Sovereign ទើបបានធ្វើ ឲ្យពួកគេតាម យកមកវិញ ហើយក្រុម Guardians ព្យាយាមរត់គេច និងអាថ៌កំបាំង មួយទាក់ទងនឹង Avenger Infinity war ក៏លេច ចេញខ្លះៗ ក្នុងរឿងនេះ ផងដែរ។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Snatched ជាប្រភេទរឿង បែបកំប្លែង​ រៀបរាប់ ពីជីវិតលំបាក របស់ម្តាយ និងកូនស្រី ដែលទើបត្រូវ សង្សារបោះបង់ ចោលចំថ្ងៃដើរ កំសាន្ត រួចក៏ត្រលប់ ទៅរកម្តាយវិញ ទើបចាប់ផ្តើមជីវិត នៅជាមួយគ្នា ម្តងទៀត ដែលពោរពេញ ដោយឧបសគ្គ តែក៏មាន លាយឡំនឹង ឈុតឆាក កំបែ្លងផងដែរ។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត King Arthur: Legend of the Sword ជាប្រភេទរឿង រៀបរាប់ពី ជីវិតរបស់ King Arthur ដែលត្រូវគេ សំលាប់ឳពុកគាត់ រួចដណ្តើមរាជ ដោយពូគាត់ និងបានជញ្ជូន គាត់ទៅរស់នៅ ភូមិដាច់ស្រយ៉ាល រហូតគាត់មាន សមត្ថភាពក្លាយជា អ្នកខ្លាំងម្នាក់ ខាងប្រើដាវ និងមេដឹកនាំ កូនចៅ ដោយការ ខំប្រឹងខ្លួនឯង។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែ ភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Guardians of the Galaxy Vol.2

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 63 លានដុល្លារ និងសរុប 246 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Snatched

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 17 លានដុល្លារ និងសរុប 17 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2 

  1. King Arthur: Legend of the Sword

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 14 លានដុល្លារ និងសរុប 14 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3 

  1. The Fate of The Furious

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 215 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The Boss Baby

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 162 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 9 បានប្រាក់ចំនូល 3,8 លានដុល្លារ និងសរុប 493 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. How to be a Latin Lover

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3,7 លានដុល្លារ និងសរុប 26 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Lowriders

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 2,4 លានដុល្លារ និងសរុប 2,4 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. The Cirlcle

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 1,7 លានដុល្លារ និងសរុប 18 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9 

  1. Baahubali 2: The Conclusion

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 1,5 លានដុល្លារ និងសរុប 18 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

 10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Guardians of the Galaxy Vol.2 ហើយខ្សែ ភាពយន្តនេះ មានចាក់ បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាន នៅតាម រោងភាពយន្ត ដែលនៅជិត ផ្ទះអ្នក បំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:15 AM, 16 May
  • ប្រភព: IMDB
  • Tag: ភាពយន្ត