ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​ពិសេស​ៗ​សម្រាប់​អ្នក​ចូល​ចិត្ត​រត់​ហាត់​ប្រាណ!

កម្មវិធី​ពិសេស​ៗ​សម្រាប់​អ្នក​ចូល​ចិត្ត​រត់​ហាត់​ប្រាណ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យា សព្ធថ្ងៃ ពិតជា កាន់តែ ទំនើបទៅៗ មនុស្សភាគ ច្រើនមាន ស្មាតហ្ចូន ប្រើប្រាស់នៅក្នុងដៃ ដូចនេះ ពួកគេត្រូវ ប្រើប្រាស់ កម្មវិធី ផ្សេងៗ សំរាប់ប្រើ នៅលើ ស្មាតហ្វូន របស់ពួកគេ។ មានអ្នក បង្កើត កម្មវិធី មួយចំនួន បានបង្កើត នូវកម្មវិធី ដែលមាន សារសំខាន់ បំពេញតម្រូវ ការរបស់អ្នកប្រើប្រាស់ ហើយអ្វី ដែលអ្នក បង្កើតពេញ និយមបង្កើត នៅពេលនេះ គឺកម្មវិធី ជំនួយដល់ ការហាត់ប្រាណ។

cover

Final 1000x150 copy

ដោយសារ កាលពីមុន ក្រុមហ៊ុន ផលិតស្មាតហ្វូន ជាច្រើន មិនសូវ ជាខ្វល់ខ្វាយ លើកម្មវិធី ហាត់ប្រាណនេះ នោះទេ។ ទើបចាប់ ផ្តើមប៉ុន្មាន ឆ្នាំចុង ក្រោយនេះ ក្រុមហ៊ុន ទាំងនោះ មានគំនិតថ្មី ចង់ជំរុញ ឲ្យអ្នក ប្រើប្រាស់ មានគំនិត ងាកមក ហាត់ប្រាណ ឲ្យបានច្រើន តាមរយៈ ការផ្សព្ធផ្សាយ កម្មវិធីហាត់ប្រាណ ផ្សេងៗនៅ ដែលដំនើរការ នៅលើ ស្មាតហ្វូន របស់ពួកគេ។ ហើយនៅ ពេលនេះ ខេមបូ នឹងណែនាំ កម្មវិធីចំនួន 3 សំរាប់តាម ដានជំហាន រត់ហាត់ប្រាណ របស់អ្នក ដូចនេះ សូមអាន ការណែនាំ ខាងក្រោម៖

  1. 5K Runner

កម្មវិធីនេះ អាចបញ្ចេញ សំលេងបាន ហើយចេះ ប្រាប់ឲ្យ អ្នកដឹង ថាពេល ណាគួររត់ និងពេល ណាគួរដើរ។ ណែនាំពី ការរត់ដ៏ ត្រឹមត្រូវ ហើយកម្ម វិធីនេះ អាចដោន ឡូដបាន សំរាប់ iOS, Android និងមិនលោត ចេញបាដា ផ្សព្ធផ្សាយ រញ៉េររញ៉ៃរ នោះទេ។

1 (1)

  1. Map My Run

កម្មវិធីនេះ នឹងកត់ គោលដៅ នៃរយៈ ចម្ងាយពី ទីតាំងមួយ ទៅទីតាំង មួយទៀត នៅពេល ដែលកំពុងរត់ ហើយវា ក៏បង្ហាញ ពីរយៈចម្ងាយ ដែលយើង រត់ហើយ ផងដែរ។

2 (3)

  1. Runmeter

កម្មវិធីនេះ អាចបង្ហាញ រយៈចម្ងាយ ដែលយើង រត់ហើយ បង្ហាញពី កាឡូរី ដែលបាន ដុតបង្ហាញនៅពេលរត់នោះ បង្ហាញរយៈពេល ដែលមាន ភាពងាយស្រួល នៅពេល ដែលអ្នករត់ ហាត់ប្រាណ។

3 (1)

សំរាប់ មិត្តអ្នកអាន ដែលចូលចិត្ត រត់ហាត់ ប្រាណនោះ ច្បាស់ជា មិនខក បំណងទេ​ អ្នកអាច សាកប្រើប្រាស់ កម្មវិធី ទាំងនេះ ដើម្បីងាយស្រួល តាមដាន រយៈចម្ងាយ ដែលអ្នក បានរត់រួច និងដឹង ពីរយៈពេលនោះ ដូចនេះ ការរត់ ហាត់ប្រាណ របស់អ្នក កាន់តែ ងាយស្រួល។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:56 AM, 16 May
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម