ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi Mi Max 2 នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខែ​នេះ​ហើយ ជាមួយ​តម្លៃ​និង​លក្ខណៈ​សម្បតិ្ត​គួរសម

Xiaomi Mi Max 2 នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខែ​នេះ​ហើយ ជាមួយ​តម្លៃ​និង​លក្ខណៈ​សម្បតិ្ត​គួរសម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខែឧសភានេះហាក់ដូចជា រវល់មែនព្រោះកំពូល ស្មាតហ្វូន ជាច្រើនហាក់ ចាប់ផ្តើម ប្រឡូកខ្លួន អុកឡុកមិន ដាច់សោះ។ មុននេះ Galaxy S8 និង Galaxy S8 Plus ទើបតែចេញ ខ្លួនមក ហើយថ្ងៃអង្គារ នេះ HTC U11 ក៏នឹងបង្ហាញ ខ្លួនផងដែរ មិនត្រឹម តែប៉ុណ្ណោះ Xiaomi ក៏អាចនឹង ដាក់បង្ហាញ ស្មាតហ្វូនធុនមធ្យម របស់ខ្លួន មួយដែរ។ ប្រិយមិត្ត ដឹងអត់ Xiaomi Mi Max 2 នេះឯង ដែលនឹងត្រូវ ក្រុមហ៊ុន ចិនខាងលើ ដាក់បង្ហាញ សប្តាហ៍ក្រោយនោះ។

Cover

Final 1000x150 copy

សម្រាប់ត្រកូល Mi Max វាជាស្មាតហ្វូនដែល ទទួលបាន ការគាំទ្រច្រើន ដោយសារ វាមាន អេក្រង់ធំ កម្លាំងម៉ាស៊ីន ក៏ខ្លាំងគ្រាន់បើ អ្វីដែល សំខាន់នោះគឺ កម្លាំងថ្មធំ។ Mi Max 2 វាប្រហែលជា នឹងកាន់តែ ខ្លាំង តែសម្រាប់ លក្ខណៈសម្បត្តិ របស់វាយ៉ាង ណាយើង នៅមិនប្រាកដ ទេតែ ថ្ងៃដាក់បង្ហាញវា គឺយើង បាន ដឹងហើយ គឺនៅថ្ងៃទី 23 ខែឧសភា នេះឯង។ Mi Max 2 វានឹងដើរ ដោយឈីប Qualcomm SD 660 រត់ជាមួយនឹង រ៉េមទំហំ 6GB និង មួយម៉ូឌែលទៀត ដើរដោយ SD 626 រត់ជាមួយ នឹងរ៉េម 4GB ។ ចំពោះកាមេរ៉ាវិញ វាត្រូវបាន ទម្លាក់មកត្រឹម 12MP (Sony IMX 378 sensor)សម្រាប់កាមេរ៉ា ក្រោយ និង កាមេរ៉ាមុខ 5MP ដូចមុនដដែល។ ឯថ្មវិញមិន ធម្មតាដោយ វារឹតតែធំ ជាងមុន 150mAh ពោលគឺវាមានទំហំ ដល់ទៅ 5,000mAh ឯណោះ។ ចំណុចសំខាន់ ដែលវា ក៏ជាចំណុចគួរ ឱ្យចាប់អារម្មណ៍ ជាងគេនោះ គឺតម្លៃវា ប្រហែល 250$ ប៉ុណ្ណោះ នៅឯ ប្រទេសចិន។

2

សរុបមក Mi Max 2 អាចនឹងចេញមកក្នុង សប្តាហ៍នេះស្រប ពេលដែល លក្ខណៈសម្បតិ្ត គ្រាន់តែ ជាការបែក ធ្លាយប៉ុណ្ណោះ។ ជាក់ស្តែកមុខងារ ជាច្រើន ដែលមានលើ ម៉ូឌែលមុន នៅមិនទាន់បញ្ជាក់ ថាមាន លើម៉ូឌែល ចុងក្រោយនេះ ឫអត់ ទេ មានតែចាំ មើលហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 4:42 PM, 15 May
  • ប្រភព: Gizmo China
  • Tag: ទូរស័ព្ទ