ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi Redmi Pro 2 ដើរ​ដោយ​ម៉ាស៊ីន​ខ្លាំង​បង្គួរ តែ​មាន​តម្លៃ​ប្រហែល 200$ ប៉ុណ្ណោះ

Xiaomi Redmi Pro 2 ដើរ​ដោយ​ម៉ាស៊ីន​ខ្លាំង​បង្គួរ តែ​មាន​តម្លៃ​ប្រហែល 200$ ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xiaomi គឺជាក្រុមហ៊ុនមួយដែល យើងស្គាល់តាមរយៈ ស្មាតហ្វូន ខ្លាំងល្អ ជាមួយនឹងតម្លៃ ដ៏សមរម្យ ទោះម៉ាក សញ្ញានេះ គឺជារបស់ចិន ក្តីក៏នៅតែ មានការគាំទ្រច្រើន មិនធម្មតាដែរ។ ថ្មីៗនេះក្រុមហ៊ុន ខាងលើ កំពុងសំងំ ធ្វើការលើ ស្មាតហ្វូន ត្រកូល Redmi Pro ដែលវា ទើបតែចេញ បានមួយ ជំនាន់ប៉ុណ្ណោះ។ Redmi Pro ឆ្នាំមុនអាច និយាយថា ល្អដោយវាទទួល បានការគាំទ្រ ច្រើនគួរសមដែរ។ អញ្ចឹងសម្រាប់ Redmi Pro 2 អាចនឹងទៅជា យ៉ាងណា បើកម្លាំងម៉ាស៊ីន របស់វា កាន់តែខ្លាំងនិង កាន់តែ ទំនើបនោះ។

Cover

Final 1000x150 copy

Redmi Pro 2 អាចនឹងដើរដោយឈីប Qualcomm Snapdragon 660 ជាមួយនឹង ជម្រើសរ៉េម ដល់ទៅបីជម្រើសគឺ 2GB, 3GB និង 4GB ។ មិនខុសពី ម៉ូឌែលមុនទេ វានឹងមាន អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ OLED ប៉ុន្តែកម្រិត គុណភាព អេក្រង់ដូចជា ដង់ស៊ីតេ និងកញ្ចក់ ការពារគឺ មិនទាន់ដឹង នៅឡើយ។ ចំពោះប្រព័ន្ធ ដំណើរការ អាចជា Android 7.0 Nougat ជាមួយនឹង MIUI ជំនាន់ចុងក្រោយ។ ចំណែកថាមពលថ្ម វិញមានទំហំធំ ជាងមុន 50mAh គឺ 4,100mAh ។ កាមេរ៉ាភ្លោះ នៅតែមាន នៅលើម៉ូឌែល នេះតែវា កាន់តែធំជាងមុន ដោយកាមេរ៉ា ក្រោយវាមាន ទំហំដល់ទៅ 16MP តែកាមេរ៉ាមុខ នៅមិនទាន់ដឹង នៅឡើយទេ។ ឯបច្ចេកវិទ្យា បន្ថែមថ្មីៗ រូបរាង គឺនៅតែជា អាថ៌កំបាំង ស្របពេល ដែលថ្ងៃបញ្ចេញ ក៏អត់មានការ បង្ហើបនៅ ឡើយដែរ។

អញ្ចឹងវាអាចគ្រាន់តែការ បែកធ្លាយជំហ៊ានដំបូង ប៉ុណ្ណោះទេ ហើយយើងក៏ មិនទាន់អាច និយាយ ឫធ្វើការវាយ តម្លៃពីវាបាន នោះដែរ។ ទោះជាយ៉ាង ណាខណៈនេះ តម្លៃរបស់ Redmi Pro 2 បានធ្លាយចេញ មកដែរ ដោយម៉ូឌែល ដែលមាន រ៉េម 2GB វាមាន តម្លៃប្រមាណ 174$ នៅឯប្រទេសចិន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 2:46 PM, 15 May
  • ប្រភព: Gizmo China
  • Tag: ទូរស័ព្ទ