ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កំណែ​អាប់ដេត​ថ្មី​របស់ Netflix អ្នក​ដែល​ប្រើ​ប្រាស់​ឧបករណ៍ Android ហើយ Root ប្រើ​លែង​កើតហើយ

កំណែ​អាប់ដេត​ថ្មី​របស់ Netflix អ្នក​ដែល​ប្រើ​ប្រាស់​ឧបករណ៍ Android ហើយ Root ប្រើ​លែង​កើតហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ដែលជាអ្នក ប្រើប្រាស់ ស្មាតហ្វូន Android យូរច្បាស់ ជាដឹង ហើយនូវ ការ Root របស់ Android ដែលក្នុងការ Root​ នេះគឺស្រដៀង ទៅនឹង Jailbreak ដែរ ដែលអាច ធ្វើអោយ ស្មាតហ្វូនរបស់យើង មានសេរីភាព ជាងមុន ប្រើប្រាស់ កម្មវិធី Mod បាន និងកម្មវិធី ខ្លះគិតថ្លៃ បែរជាមិនគិត ថ្លៃក៏បាន។

cover

Final 1000x150 copy

ជាងនេះទៅទៀតនោះ ការ Root នេះហើយ ដែលអាចបណ្ដាល អោយអ្នក ប្រើប្រាស់ ឧបករណ៍ Android អាចប្រើប្រាស់ Netflix មិនគិតថ្លៃ បាន។ ដូច្នេះហើយ ក្រុមហ៊ុន Netflix មិនបង្អង់ យូរ ឡើយ ខ្លួន បានត្រៀមចេញនូវ កំណែអាប់ដេត ថ្មី ក្រោយ នេះសម្រាប់ អ្នកដែល Root​ នោះមិនអាច ប្រើប្រាស់ Netflix​ បានឡើយ សូម្បីតែ ធ្វើការ ស្វែងរក ក្នុង Play Store អាចរកឃើញ តែ ធ្វើការ តម្លើងពុំ បានឡើយ។ រីឯអ្នកដែលមាន ស្រាប់ នោះ ក៏ទាមទារ អោយធ្វើការ អាប់ដេត ផងដែរ ទើបដំណើរការ វិញ។

សរុបមកនេះជាដំណឹងសម្រាប់ អ្នកដែរ Root ហើយ  និងមាន Netflix បង់លុយ នោះ បើចង់ប្រើប្រាស់ ទៀត ទាល់តែ ធ្វើការ Unroot ទុកមុនទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:56 PM, 15 May
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម