ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    រឿង​ភាគ X-Men ចំណង​ជើង​ថា “The Gifted” នឹង​ចាក់​បញ្ចាំង​ឆាប់​ៗ​នេះ​ហើយ! (Trailer)

រឿង​ភាគ X-Men ចំណង​ជើង​ថា “The Gifted” នឹង​ចាក់​បញ្ចាំង​ឆាប់​ៗ​នេះ​ហើយ! (Trailer)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាស្គាល់ រួចមកហើយ ជាមួយនឹង ខ្សែភាពយន្ត X-Men ដែលជាខ្សែភាពយន្ត បង្ហាញពី Mutants មនុស្សដែលមក ជាមួយនឹង សមត្ថភាព មានស្រាប់ ដូចជា មិនចេះស្លាប់, ចេះសិល្ប៍, ចេះបំបាំងកាយ និងផ្សេងៗ ជាច្រើនទៀត ដែលយើងគិតថា មិនអាចទៅរួច។

Cover

Final 1000x150 copy

ហើយថ្មីៗនេះដែរ ខ្សែភាពយន្តនេះ ក៏ត្រូវបាន ផលិតឡើងវិញ ផងដែរ តែម្តងនេះ បានបំលែង ទៅជាប្រភេទរឿង ភាគវិញម្តង (TV Series) ដែលមាន ចំណងជើងថា “The Gift”។ បើតាមប្រភព បានអោយ ដឹងថា រឿងភាគនេះ នឹងបង្ហាញ ឡើងវិញ នូវដំណើរ ដើមទង ដែលនាំអោយ កើតមាន ពពួក Mutants នេះឡើង។

ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ ដឹងនៅឡើយទេថា តួអង្គ Mutant មួយណា នឹងបង្ហាញខ្លួន មុនគេ។ អាចទេបើជា Wolverine? សម្រាប់អ្នក ទាំងអស់គ្នា តើយល់យ៉ាង ណាដែរ?

សម្រាប់ខ្សែភាពយន្តនេះ នឹងត្រៀមចាក់បញ្ចាំង នៅលើកញ្ចក់ ទូរទស្សន៍ ដ៏ល្បី FOX ឆាប់ៗខាងមុខ នេះហើយ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្រ រឿងនេះកន្លងមក កុំភ្លេច រង់ចាំតាមដាន មើលបន្តទៀតណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 1:44 PM, 15 May
  • ប្រភព: Comic Book
  • Tag: ភាពយន្ត