ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    iPad Pro 10.5 អ៊ីញ អាច​នឹង​ចេញ​ខែ​មិថុនា​ខាងមុខ

iPad Pro 10.5 អ៊ីញ អាច​នឹង​ចេញ​ខែ​មិថុនា​ខាងមុខ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន ដ៏ល្បី ទូទាំងពិភពលោក គឺក្រុមហ៊ុន Apple មួយនេះ គឺមិនស្ងប់ ឡើយក្នុងការ ចេញអ្វីដែលថ្មី។ ស្ងាត់ៗ មួយរយៈ នេះ​ក្រុមហ៊ុន  មិនអាចត្រឹមតែ ផ្ដោតសំខាន់ ទៅ លើ iPhone 8 នោះទេ ដោយតាមប្រភព លេចធ្លាយ ចុងក្រោយរបស់ លោក Kuo ជាកំពូល អ្នកឯកទេស ខាងលេចធ្លាយពត៌មាន នោះ គាត់បានបង្ហើប អោយដឹង ថា ក្រុមហ៊ុន Apple អាចនឹងចេញ អ្វីដែលថ្មី នៅខែ ក្រោយនេះ។

cover

Final 1000x150 copy

ខែក្រោយ នេះមានព្រឹត្តិការណ៍ ពិព័រ WWDC ដែលជា ពិព័របច្ចេកវិទ្យា ដ៏ធំ ដូច្នេះហើយ គឺ ប្រហែល ពុំមានការ វត្តមាន របស់ Apple ឡើយ ទើបបាន លោក Kuo  ហ៊ានអះអាង ថាអាចនឹងមាន អ្វីថ្មី  ហើយនោះគឺ iPad Pro នឹងអាច ចេញតែម្ដង ។ iPad Pro ដែល Kuo បាននិយាយនោះ វាអាចនឹង មានការ ផ្លាស់ប្ដូរ ច្រើន ទាំងទំហំអេក្រង់ និង កម្រាស់ របស់វា។ យោងតាមប្រភព លោក Kuo បានបានបង្ហើប អោយ ដឹង ថា iPad Pro រៀបនឹង ចេញនោះ អាចនឹង មាន ទំហំអេក្រង់ 10.5អ៊ីញ ហើយអេក្រង់ នោះ ទំហំ ធំស្ដើង  ហើយកម្រាស់ ក៏ស្ដើងជាងមុន ទៀតផង។

pic 1

សរុបសេចក្ដីមកនេះគ្រាន់ជាពត៌មាន លេចធ្លាយប៉ុណ្ណោះ គ្រាន់តែ ចេញពីប្រភព លោក Kuo ដែលអាច នឹងមាន ពិតមែន ដូច្នេះហើយ យើងអាចចាំ តាមដាន ដល់ពេល ព្រឹត្តិការណ៍ នោះកើតឡើង នោះ ទោះទើប កាន់តែច្បាស់ តែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:38 PM, 15 May
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត