ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    អ្នក​ឯកទេស Selfie របស់ Oppo នឹង​ចេញ​ឆាប់​ៗនេះ!

អ្នក​ឯកទេស Selfie របស់ Oppo នឹង​ចេញ​ឆាប់​ៗនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រភពរបាយការណ៍ អោយទុកចិត្ត ពីប្រទេសចិន បានបង្ហើបអោយ ដឹងថា ក្រុមហ៊ុន Oppo ត្រៀមនឹង ដាក់ បង្ហាញ ស្មាតហ្វូនរបស់ខ្លួន មួយម៉ូឌែល ដែលមានកាមេរ៉ា មុខធំជាង ខាងក្រោយ ដល់ទៅ 16MP ឯណោះ។ បើតាម ប្រភពដដែល បានអោយដឹងថា វាចេញមក គឺសម្រាប់តែ Selfie តែម្តង។

Cover

Final 1000x150 copy

សម្រាប់ម៉ូឌែលនេះ Oppo អោយឈ្មោះថា Oppo A77 អាចនឹងចេញមក ជាមួយនឹង លក្ខណៈសម្បត្តិ មួយចំនួន ខាងក្រោមនេះ ដែលរួមមានដូចជា៖

  • អេក្រង់ទំហំ 5.5 អ៊ីញ FHD
  • បន្ទះឈីប MediaTek MT6750T
  • រ៉េមទំហំ 4GB
  • ROM ទំហំ 64GB
  • កាមេរ៉ាក្រោយ 13MP
  • កាមេរ៉ាមុខ 16MP
  • ស៊ីម ២
  • ថាមពលថ្មទំហំ 3200 mAh

1

ប្រភពដដែល ក៏បានបន្តដែរថា វាអាចនឹង បង្ហាញខ្លួន នៅថ្ងៃទី 26 ខែឧសភា នេះហើយ តែតម្លៃខ្លួន នៅមិនទាន់ បានបង្ហើប អោយដឹងនៅ ឡើយទេ។ រង់ចាំមើល ប៉ុន្មានថ្ងៃទៀត ទាំងអស់គ្នាសិន ប្រហែលនឹង ច្រើន ជាងនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:40 AM, 15 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ