ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Note 7R ចាប់​ផ្ដើម​មាន​លក់​នៅ​ក្នុង​ទីផ្សារ​ស្រុក​ចិន​ហើយ! ចំនែក​ឯ​កម្ពុជា​…

Note 7R ចាប់​ផ្ដើម​មាន​លក់​នៅ​ក្នុង​ទីផ្សារ​ស្រុក​ចិន​ហើយ! ចំនែក​ឯ​កម្ពុជា​…

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចទៅនឹងពត៌មានដែលបានចេញផ្សាយសព្វមួយដង និយាយអំពីការ ត្រឡប់មកវិញ របស់ Galaxy Note 7 មានបញ្ហាថ្មនោះ ដែលថា ក្រុមហ៊ុន Samsung នឹងធ្វើការ ផ្លាស់ប្ដូរគ្រាប់ថ្ម ថ្មីដើម្បីបង្ការ អំពីបញ្ហាផ្ទុះ ត្រៀមនឹងចេញ លក់សាជាថ្មី ម្ដងទៀតនៅ កូរ៉េខាងត្បូង ហើយជាការពិត ពេលនេះ Galaxy Note 7R ត្រូវបានប្រទះ ឃើញមានលក់ ជាផ្លូវការ តាមរយៈ គេហទំព័រហើយ នៅឯ ស្រុកចិន។

1

Final 1000x150 copy

យោងតាមប្រភពពត៌មានផ្លូវការបានចេញផ្សាយឲ្យដឹងថា ប្រទេសចិន ទទួលបាន Galaxy Note 7R លក់មុនគេ ខណៈប្រទេស ជាច្រើនផ្សេងទៀត នៅពុំបានដឹង ច្បាស់ការ ដោយរួមមាន ស្រុកខ្មែរ យើងផងដែរ មិនដឹងថា អាចនឹងមាន លក់ Note 7R ឬក៏យ៉ាងណា នោះទេ។ ការលក់ Note 7R នៅស្រុកចិននេះ មិនបានធ្វើឡើង ធំដុំនោះទេ វាគ្រាន់តែ ត្រូវបានគេ បង្ហោះលក់ តាម Website ប៉ុណ្ណោះ ជាមួយនឹងការ បញ្ជាក់ច្បាស់អំពី ម៉ាស៊ីនត្រូវបាន ជួសជុលថ្មី (Refurbished) អមមកជាមួយនឹង ទំហំអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB ដែលមានលក់ នៅក្នុងតម្លៃ ចន្លោះពី 520$ ទៅ 580$ ថោកជាងតម្លៃ ដើមរបស់ Note 7 ប្រមាណជា 290$។

2

គួរបញ្ជាក់ផងដែរថា Note 7R គឺជា Note 7 នឹងឯង ដោយអក្សរ R ខាងក្រោយគឺ តំណាងឲ្យពាក្យ ថា Refurbished សំគាល់ថា វាមិនមែនជា ម៉ាស៊ីនថ្មី។ សម្រាប់ស្រុកខ្មែរ យើងវិញ បើ Note 7R មានលក់ ក្នុងតម្លៃ 520$ ជាមួយគ្រឿង មួយ Set តើអ្នកគិតយ៉ាង ណាដែរ? តើប្រិយមិត្ត ហ៊ានចំនាយប្រាក់ ដល់ទៅ 520$ ទិញវាយកមក ប្រើប្រាស់ដោយ ស្ងប់ចិត្ត ឬទេ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:25 AM, 15 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ