ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ​រូប​រាង​ពី​ក្រោយ OnePlus 5 បែបថ្មី

លេច​ចេញ​រូប​រាង​ពី​ក្រោយ OnePlus 5 បែបថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ច្បាស់​ហើយ ថា​ក្រុម​ហ៊ុន OnePlus បាន​រំលង OnePlus​ 4 ហើយ នេះ​មិន ដោយ​សា​រ​ឆាប់​បន្ទាន់​ស៊េរីនោះ​ឡើយ​ដូច​យើងធ្លាប់​រាយកាណ៍​ប្រាប់​មុនៗ​ហើយ​គឺ ដោយសារលេខ 4 គឺ​ជា​លេខផ្ដល់សំណាងអាក្រក់ អោយប្រទេស ចិន។ ដូច្នេះ ក្រុមហ៊ុន OnePlus គឺក្រុមហ៊ុន ចិន​ផងនោះ គឺ​មិន​​ដាក់​លេខ 4 ឡើយ អាចនឹងចេញ​ OnePlus 5​ ទៅវិញ ហើយក្រុមហ៊ុន មួយនេះ បានចាប់់ទុក OnePlus 3T គឺជា OnePlus 4 តែម្ដង។

cover

Final 1000x150 copy

ម្យ៉ាងវិញទៀត ក្នុងឱកាសខិតជិតមកដល់ នៅ OnePlus 5 នោះ គឺពត៌មាន លេចធ្លាយ កាន់តែ ច្រើនទៅ និងមានភាពច្បាស់ការ ពីមួយកម្រិត ទៅមួយកម្រិត ទៀតហើយ ហើយថ្មីៗនេះ ផងដែរ យោងតាមប្រភព ដែលលេចធ្លាយ ថ្មីគឺ កាមេរ៉ា ខាងក្រោយ អាចនឹងដូច រូបនេះ គឺមានភាព លានចេញមក ខាងក្រៅ។ ជាងនេះទៅទៀត នោះកាមេរ៉ា ពីរគ្រាប់ នៅខាងក្រោយ គឺត្រូវបាន ផ្លាស់ប្ដូរ ដែលខុសពីការ លេចធ្លាយមុនៗ ឆ្ងាយ ដោយយោងតាម ប្រភពចុងក្រោយនេះ វាមានរាង មូលវែងដូច ពងក្រពើ។

pic 1

មិនត្រឹមតែប៉ុណ្ណោះ ដោយយោងតាមប្រភព លេចធ្លាយនេះ អោយបានដឹងថា OnePlus 5 អាចនឹងមាន កម្លាំងម៉ាស៊ីន កាន់ ​តែ​​ខ្លាំង ដោយ OnePlus 5 អាចនឹង ប្រើប្រាស់ បន្ទះឈីប របស់ Qualcomm ស៊េរីចុងក្រោយ គឺ Snapdragon 835។ ជាពិសេសនោះ ដូចដឹង ស្រាប់ Ram​​ របស់ ស្មាតហ្វូន OnePlus​ មិន​​ដែល តូចនោះទេ ដូច OnePlus 3T អញ្ចឹង ទំហំ 6GB ឯណោះ ដូច្នេះហើយ OnePlus 5 អាចនឹង​មាន Ram ទំហំ ដល់ទៅ 8GB។ រីឯកម្លាំងថ្ម វិញនោះ គឺអាច ដល់ទៅ 4000mAh គឺធំមែនទែន ស្មាតហ្វូនកំពូលមួយឆ្នាំ ចេញម្ដងរបស់ OnePlus ចេញនៅឆ្នាំនេះ ច្បាស់ជា កប់ហើយ សាកថ្ម លឿនហើយ  ព្រោះថាមពល ថ្មកាន់តែ ធំបែបនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:52 AM, 14 May
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ