ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Corsair ចេញ RAM ថ្មី​កម្លាំង​ខ្លាំង ដែល Gamer ចង់បាន!

Corsair ចេញ RAM ថ្មី​កម្លាំង​ខ្លាំង ដែល Gamer ចង់បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Corsair ដែលល្បីល្បាញផ្នែកផលិតគ្រឿង កុំព្យូទ័របានប្រកាសចេញ ជាផ្លូវការ នូវបន្ទះ RAM ស៊េរីថ្មី មួយទៀត របស់ខ្លួនហើយ ដែលវាត្រូវបាន ដាក់ឈ្មោះឲ្យថា DOMINATOR PLATINIUM Special Edition ជាប្រភេទ RAM DD4 ស្រោបឡើងដោយ ដែកត្រជាក់ ជួយសម្រាប់បន្ថយ កម្ដៅលើឈីប ជាមួយនឹង រូបរាងរចនាបថ ស្រស់ស្អាត។

cover

Final 1000x150 copy

លក្ខណៈពិសេសរបស់ DOMINATOR PLATINIUM ជំនាន់ពិសេសនេះ គឺថា វាជាបន្ទះ RAM សម្រាប់ប្រើប្រាស់ ជាមួយនឹង ម៉ាស៊ីន Desktop ដែលមានល្បឿនលឿន ជាងគេ ជាមួយល្បឿន Bus ខ្ពស់បំផុតដល់ ទៅ 3200MHz ហើយអាចបង្កើន (Overclock) ខ្ពស់បំផុត ដល់ទៅ 3600MHz និងមានភ្លើង RGB បញ្ចេញពន្លឺបាន ស្រស់ស្អាត ទៅតាមការចង់បាន ទៀតផង។ Corsair DOMINATOR PLATINUM ជំនាន់ ពិសេសនេះ នឹងត្រៀមចេញ លក់ឆាប់ៗ ខាងមុខនេះ ជាមួយនឹងទំហំធំ បំផុតអស់ត្រឹម 1 ដើម 32GB ដោយប្រើប្រាស់ បន្ទះឈីប មេម៉ូរីទំហំ 16GB ផង និង 8GB ផង ជាមួយនឹងតម្លៃ ចាប់ពី 399.99$ ឡើងទៅដល់ 449.99$ អាមេរិក ត្រៀមចេញលក់ ក្នុងទីផ្សារ ចក្រភព អង់គ្លេស អាមេរិក និងអាឡឺម៉ង ខាងមុននេះ។

1

RAM នេះយើងក៏មិនប្រាកដដែរថា នឹងមានហាង កុំព្យូទ័រត្រៀមយក មកលក់! តែប្រហែលជា អត់ច្រើនជាង ខណៈតម្លៃ របស់វាថ្លៃខ្លាំង ណាស់ដល់ ទៅក្បែរ 500$ ឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 9:36 AM, 13 May
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ