ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung បញ្ចេញ​ស្មាតហ្វូន​ថ្មី​ឈ្មោះ Z4 ដែល​ដំណើរ​ការ​ដោយ Tizen

Samsung បញ្ចេញ​ស្មាតហ្វូន​ថ្មី​ឈ្មោះ Z4 ដែល​ដំណើរ​ការ​ដោយ Tizen

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានដឹងអំពីប្រព័ន្ធប្រតិបត្តិការ Tizen ជាក់ជាមិនខាន ហើយខ្លះក៏នៅ មិនទាន់ បានដឹង! ជាការពិត Tizen ជាប្រព័ន្ធប្រតិបត្តិការ ពិសេស ដែលបង្កើតឡើង ដោយ Samsung​ ផ្ទាល់ តែវានៅមិនទាន់ ទទួលបាន ជោគជ័យជា ដុំកំភួន នៅឡើយទេ ដោយហេតុថា Tizen OS នៅមិនទាន់ ទូលំទូលាយដូច Android និង iOS។ យ៉ាងណា ក៏ដោយ Samsung ក៏មិនបញ្ឈប់ គម្រោងផលិត Tizen OS របស់ខ្លួនត្រឹម នេះនោះដែរ គឺនៅបន្តធ្វើការ កែប្រែដំណើរការ របស់ OS ខ្លួនឲ្យ កាន់តែប្រសើរ ហើយថែមទាំង ផលិតស្មាតហ្វូន សម្រាប់ដំណើរការ ជាមួយផងដែរ។

1

Final 1000x150 copy

ជាក់ស្ដែង Z4 ត្រូវបានប្រកាសចេញ កាលពីម្សិលមិញ ដែលជាស្មាតហ្វូន ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Tizen តែម្ដង! ជាប្រភេទស្មាតហ្វូន ស្រោបខ្លួន ដោយជ័រស្វិត មានវិមាត្រសរុប 132.9 x 69.2 x 10.3 មីលីម៉ែត្រ ទម្ងន់ 143 ក្រាម ទំហំអេក្រង់ 4.5 អ៊ីញ ជាប្រភេទ 2.5D កោងសងខាង ជាមួយសមត្ថភាព បង្ហាញរូបភាព បានក្នុងកម្រិត 480 x 800p ដោយប៊ូតុង Power ស្ថិតនៅ ខាងស្ដាំ និងប៊ូតុងសម្លេង នៅខាងឆ្វេង អមមកជាមួយ រន្ធបំពងសម្លេង និងរន្ធ MicroUSB នៅខាងក្រោម។ Samsung Z4 ភ្ជាប់មក ជាមួយបន្ទះឈីប CPU ជាប្រភេទ Quad-Core មាន CPU ចំនួន 4 គ្រាប់ រត់នៅក្នុង ល្បឿន 1.5GHz និងមាន RAM ទំហំត្រឹម 1GB និងអង្គផ្ទុកទិន្នន័យ 8GB តែអាចបន្ថែម MicroSD កាតបាន 128GB បន្ថែម។

2

ដោយសារតែវាគឺជាស្មាតហ្វូនធុនទាប កាមេរ៉ារបស់វា ខាងក្រោយមាន ទំហំត្រឹម 5 មេហ្គាភិចសែល ដូចកាមេរ៉ា ខាងមុខដែរ ដែលមានសមត្ថភាព ថតវីដេអូបាន កម្រិត HD ក្នុងល្បឿន 30fps។ ស្មាតហ្វូននេះ អាចប្រើ ស៊ីមបានតែមួយ ប៉ុណ្ណោះ អាចប្រើសេវា 4G LTE បាន និងអាចប្រើបាន យូរល្មមប៉ុណ្ណោះ ជាមួយនឹង កម្លាំងថ្ម 2050mAh ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Tizen OS ជំនាន់ 3.0 ថ្មី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 9:10 AM, 13 May
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ