ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Huawei Mate 9 ចេញ​ពណ៌​ថ្មី 2 ទៀត​ហើយ!

Huawei Mate 9 ចេញ​ពណ៌​ថ្មី 2 ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Mate 9 ចេញលក់ច្រើនខែណាស់មកហើយដែរ នៅក្នុងស្រុកខ្មែរយើង ដែលប្រិយមិត្ត ទាំងអស់អាច ស្វែងរកជាវ បាននៅតាម បណ្ដាហាងលក់ ទូរស័ព្ទទំនើប ជាច្រើនកន្លែង ក្នុងព្រះរាជា ណាចក្រ កម្ពុជា មានច្រើនពណ៌ សម្រាប់ជ្រើសរើស ដូចជា ទឹកប្រាក់ ខ្មៅ ស ទឹកមាស ជាដើម។ ដើម្បីឲ្យកំពូល ស្មាតហ្វូនរបស់ Huawei មួយនេះ កាន់តែពិសេស និងកាន់តែ ទាក់ទាញ មានភាពលេចធ្លោ ជាងមុនទៀតនោះ Huawei បានបញ្ចេញ Mate 9 ចំនួន 2 ផ្សេងទៀត សម្រាប់តម្រូវចិត្ត អតិថិជនខ្លួន ដោយចេញនូវពណ៌ Agate Red និង Topaz Blue ជាពណ៌បែប ក្រហមស្រអាប់ និងខៀវស្រាល ស្រអាប់ មើលទៅពិតជា ទាក់ទាញ។

cover

Final 1000x150 copy

ការបន្ថែមពណ៌ទាំង 2 នេះឡើង ដោយហេតុថា Huawei យល់ច្បាស់អំពី ការចង់បាន របស់អតិថិជនខ្លួន ពិសេសពណ៌ ដែលពួកគេ ចង់បាន និងចង់កាន់ មិនមែន ពណ៌មាស ខ្មៅ ឬប្រាក់ ដែលមាន ដដែលៗ នោះទេ។ សម្រាប់ Mate 9 ចេញថ្មីទាំង 2 ពណ៌នេះ ពុំមានអ្វីត្រូវបាន កែប្រែឡើយ មានន័យថា  លក្ខណៈសម្បត្តិ ទៅលើរូបរាង រចនាបថ ក៏ដូចជា កម្លាំងម៉ាស៊ីន ត្រូវបានរក្សា នៅដដែល ទាំងអស់ គឺខុសតែ ពណ៌ប៉ុណ្ណោះ។ ដូច្នេះហើយ សម្រាប់ប្រិយមិត្ត ដែលគាំទ្រ ផលិតផល របស់ក្រុមហ៊ុន Huawei ហើយស្វែងរក ទិញស្មាតហ្វូន កំពូលនោះ Mate 9 អាចជាជម្រើស របស់អ្នក បើសិនអ្នក ស្រលាញ់ពណ៌ បែបក្រហម ឬខៀវដូចរូបភាព ដែលបង្ហាញ។

2

Mate 9 មានពណ៌ថ្មីទាំង 2 នេះនឹងមានវត្តមាន ចេញលក់នៅក្នុង ទីផ្សារស្រុកចិន នៅថ្ងៃទី 14 ខែឧសភា ខាងមុខ នេះឯង តែនៅមិនទាន់ ដឹងថាតម្លៃ នឹងខុសគ្នា ឬដូចគ្នាជាមួយនឹង ពណ៌ដែល កំពុងមានលក់ នៅក្នុង ទីផ្សារស្រាប់ ឬយ៉ាងណាឡើយ! ដូច្នេះមិន យូរនោះទេ ពណ៌ទាំងពីរនេះ នឹងមកដល់ ស្រុកខ្មែរយើង ដែលប្រិយមិត្ត អាចស្វែង រកបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 8:58 AM, 13 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ