ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កំពូល​ស្មាតហ្វូន OnePlus 5 បាន​លេច​ចេញ​លក្ខណៈ​សម្បតិ្ត និង​តម្លៃហើយ!

កំពូល​ស្មាតហ្វូន OnePlus 5 បាន​លេច​ចេញ​លក្ខណៈ​សម្បតិ្ត និង​តម្លៃហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយពីឃាតករស្មាតហ្វូន អ្នកណាមិនស្គាល់ ថាជា OnePlus នោះ តែឆ្នាំនេះកំពូល ស្មាតហ្វូន គេសុទ្ធតែខ្លាំងៗ ចឹងឃាតករយើង ប្រហែលពិបាក តិចហើយ។ តែបើពិនិត្យ មើលលក្ខណៈ សម្បត្តិដែលបាន បែកធ្លាយមុននេះ បន្តិចជឿថា ប្រិយមិត្តអាចនឹង យល់ឃើញ ផ្សេងពីនេះ មិនខាន។ និយាយទៅ OnePlus 5 វានៅមិនទាន់ បានប្រកាស ចេញនៅឡើយ ហើយបើយើង និយាយពីលក្ខណៈសម្បត្តិ របស់ វា អ្នកប្រហែលអាច នឹងពិបាកជឿ។

Cover

Final 1000x150 copy

មុននេះគេហៈទំព័រដែល សម្បូរទៅដោយពត៌មានបែកធ្លាយ ពិសេសពត៌មាន ដែលមាន ប្រភពនៅប្រទេសចិន នោះបាន បង្ហើបពី លក្ខណៈសម្បត្តិ និង តម្លៃរបស់ OnePlus 5 ហើយ។ ខណៈនេះនៅឯ ប្រទេសចិន គេបានបើឱ្យ ធ្វើការកុម្ម៉ង់ ទុកមុន បានហើយដែល ក្នុងនោះ លក្ខណៈសម្បតិ្តរបស់ វាក៏ត្រូវបាន បង្ហាញមក ជាមួយដែរ។ OnePlus 5 នឹង រត់ដោយឈីប Qualcomm SD 835 SoC អមដោយ រ៉េមទំហំ ដល់ទៅ 8GB និង មានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB ថែមទាំង អាចបន្ថែម MicroSD បានថែម ទៀតផង។ ចំណុចដែលគួរ ឱ្យចាប់អារម្មណ៍ បំផុតនោះ គឺវាមាន កាមេរ៉ា ភ្លោះនៅផ្នែក ខាងក្រោយ មាន ទំហំ 23MP និង កាមេរ៉ាមុខមួយ មានទំហំ 16MP ។ រីឯអេក្រង់របស់វា មិនមែន FHD ទៀតទេគឺ QHD (1440p) ទំហំ 5.5 ដដែល ខណៈដែលមុននេះ សារពត៌មាន ជាច្រើនសុទ្ធតែ អះអាង ថាអេក្រង់វាត្រឹម FHD ប៉ុណ្ណោះ។ សម្រាប់ OnePlus 5 វារត់ជាមួយ Android 7.1 អមដោយ ថាមពលថ្ម កាន់តែធំ ដល់ ទៅ 4,000mAh និង មានទម្ងន់ប្រមាណ 156ក្រាម។

OnePlus 5OnePlus 5 4G Phablet

ទោះជាយ៉ាងណាវាពិត ជាធ្វើឱ្យខ្ញុំ មានការភ្ញាក់ផ្អើល មែនទែន ព្រោះវានៅ មិនទាន់បាន ប្រកាសចេញនៅឡើយ តែអ្នកនៅ ប្រទេសចិន អាចកុម្ម៉ង់ ទិញបាន ហើយអ្នក អាចសាក ដោយចុចត្រង់នេះ សាកបាន។ ហើយតម្លៃ របស់វាអាច ថ្លៃដល់ទៅ 621.99$ តែបើអ្នកកុម្ម៉ង់ ក្នុងពេលនេះ វាមានតម្លៃ ត្រឹមតែ 449$ ប៉ុណ្ណោះ។ អញ្ចឹងគួរ ជឿងឫអត់ ស្រេចតែ ប្រិយមិត្តទេ!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 3:27 PM, 12 May
  • ប្រភព: Gizmo China
  • Tag: ទូរស័ព្ទ